Connect with us

ព័ត៌មានអន្ដរជាតិ

ទុក្ខជាន់ទុក្ខ! ផ្ទុះកូវីដលើនាវាដឹកជំនួយទៅ តុងហ្គា ដែលរងគ្រោះដោយ ផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ (មានវីដេអូ)

បានផុស

នៅ

ការផ្ទុះឆ្លងជំងឺកូវីដ ១៩ នៅលើនាវាចម្បាំងអូស្ត្រាលីបានគម្រាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់ប្រទេសតុងហ្គាដែលកំពុងរងគ្រោះពីការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នអូស្ត្រាលី​បាន​ដឹកនាំ​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​អន្តរជាតិ ក៏ដូចជាផ្គត់ផ្គង់​មនុស្សធម៌​ដល់​ប្រទេសជាច្រើនរួមទាំងតុងហ្គាផងដែរ ។ ប៉ុន្តែមន្ត្រីនៅទីក្រុង Canberra បាននិយាយថា ករណីឆ្លងកូវីដចំនួន ២៣ ករណីត្រូវបានរកឃើញក្នុងចំណោមនាវិកនៃនាវាចម្បាំងដឹកជំនួយ HMAS Adelaide ដែលកំពុងឆ្ពោះទៅកាន់រដ្ឋធានី Nuku’alofa របស់ប្រទេសតុងហ្គា ។

រហូតមកដល់ពេលនេះ តុងហ្គាគឺជាកន្លែងមួយក្នុងចំណោមកន្លែងមួយចំនួននៅលើពិភពលោកដែលនៅតែមិនមានករណីឆ្លងកូវីដ ហើយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Peter Dutton បាននិយាយថាកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនឹងមិនអនុញ្ញាតឲ្យមានគ្រោះថ្នាក់ដល់ស្ថានភាពនោះទេ ។

លោក Dutton បាននិយាយថា កប៉ាល់កំពុងនៅលើសមុទ្រ ហើយយើងកំពុងសម្រេចថាតើក្រុមនាវិកនឹងព្យាយាមដឹកជញ្ជូនការផ្គត់ផ្គង់នេះឬយ៉ាងណា ។ លោកបានប្រាប់សារព័ត៌មាន Sky News Australia ថា “យើងនឹងមិនធ្វើឲ្យប្រជាជនតុងហ្គាមានហានិភ័យនោះទេ ប៉ុន្តែក្នុងពេលតែមួយយើងចង់ផ្តល់ជំនួយឲ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។

គួរបញ្ជាក់ថា ការផ្ទុះកាលពីថ្ងៃទី ១៥ ខែមករាបានបង្កើតរលកយក្សស៊ូណាមិដ៏ធំ និងគ្របដណ្តប់ប្រទេសប៉ាស៊ីហ្វិកទៅដោយផេះពុល នៅពេលដែលវាបានបំផ្លាញកោះដែលគ្មានមនុស្សរស់នៅជាមួយនឹងកម្លាំងផ្ទុះខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរទៅទៀត ។

ទន្ទឺមនោះ ប្រទេសនូវែលសេឡង់ បារាំង ជប៉ុន និងចិនក៏បានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះផងដែរ បន្ទាប់ពីព្រឹត្តិការណ៍មួយដែលរដ្ឋាភិបាលតុងហ្គាបានពិពណ៌នាថាជា “គ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុនមក” ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ប្រជាជន តុងហ្គា ស្ទើរពេញប្រទេស រងផលប៉ះពាល់ពីផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម