Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ត្រៀម​ឲ្យ​គ្រួសារ​ទូតរបស់​ខ្លួន​ចាក​ចេញ​ពី​ចិន​​រឿងវិធាន​ការ​កូវីដ

បានផុស

នៅ

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​កំពុង​រៀប​ចំ​អនុញ្ញាត​ឲ្យ​​​មន្ត្រី​ទូត និង​គ្រួសារ​របស់​ពួក​គេ​​ចាក​ចេញ​ពី​ប្រទេស​ចិន​​ដោយ​សារ​​អសមត្ថភាព​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​រាំង​អាជ្ញាធរ​ចិន​ពី​​ការ​ដាក់​ឲ្យ​ពួក​គេ​អនុវត្តវិធាន​ការ​គ្រប់​គ្រង​កូវីដ។

ប្រភព​ដឹង​រឿង​នេះ​​ពីរ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ថា ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មករា ​ បាន​បញ្ជូន​សំណើរ​​ទៅ​ទី​ក្រុង​វ៉ាស៊ីនតោន​សម្រាប់ការ​ចុះ​ហត្ថលេខាជា​ផ្លូវ ស្រប​ពេល​​​ចិន​បាន​កំពុង​ចាត់​វិធាន​ការ​ទប់​ស្កាត់​កូវីដ​មុន​ពេល​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​​រងា​នៅ​ទី​ក្រុង​ប៉េកាំង​ដែល​នៅ​​សល់​ជាង​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បាននិយាយ​ថា បុគ្គលិក​ស្ថានទូត​មួយ​ចំនួន​ពិបាក​ចិត្ត​ដែល​រដ្ឋាភិបាល​អាមេរិក​គ្មាន​ឆន្ទៈ ឬ​មិន​អាចការពារ​មន្ត្រី​របស់​ខ្លួន​​ពី​វិធាន​ការធ្វើ​ចត្តាឡីស័ក​ដ៏​តឹង​រឹង។ វិធាន​ការ​ទាំង​នោះ​មាន​ដូច​ជា បង្ខំ​ឲ្យចូល​គ្លីនិកកូវីដ និង​​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​​កូន។

ក្រសួង​ការ​បរទេស​អាមេរិក​មិន​​អាច​សុំ​ការ​បញ្ជាក់​​បាន​ទេ ហើយ​ក៏​មិន​ច្បាស់​ដែរ​ថា ការ​ស្នើ​សុំ​របស់​មន្ត្រី​ស្ថានទូត​ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឬ​យ៉ាង​ណា។

បុគ្គល​ម្នាក់​​បាន​និយាយ​ថា ស្ថានទូត​អាមេរិកបាន​ធ្វើ​ស្ទង់​មតិ​ផ្ទៃ​ក្នុង​​ដោយ​បង្ហាញ​ថា ប្រហែល​ជា​២៥​%​នៃ​បុគ្គលិក និង​សមាជិក​គ្រួសារ​បាន​ជ្រើស​យក​ការ​ចាក​ចេញ​ពី​ប្រទេស​ចិន​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ទៅ​រួច។

ប្រភព​ដដែល​បាន​និយាយ​ថា ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​មន្ត្រី​ទូត​គួរតែ​ស្រប​​តាម​តម្រូវ​ការ​ជា​​មូលដ្ឋាន និងចូល​មន្ទីរ​ពេទ្យ ឬ​គ្លីនិក​ដោយ​​ស្ម័គ្រ​ចិត្ត។​ រដ្ឋាភិបាល​អាមេរិក​គួរ​តែ​ចេញវិធាន​ការ​ឆ្លើយ​តប​វិញសម្រាប់​តម្រូវ​ការ​បែប​នេះ ប៉ុន្តែ​មិន​បាន​ធ្វើ​ទេ។

ប្រភព​មួយ​ទៀត​បាន​និយាយ​ថា ថ្នាក់​ដឹក​នាំ​ស្ថានទូត​បាន​បរាជ័យ​ក្នុង​ការ​ទទួល​បាន​ការធានា​សម​រម្យ​ពី​ប្រទេស​ចិន​សម្រាប់​ការ​ប្រព្រឹត្ត​ចំពោះ​មន្ត្រី​ទូត​អាមេរិក​ក្នុង​អន្តរកាល​កូវីដ។

កាល​ដែល​កូវីដ​បាន​ចាប់​ផ្តើម​រាត​ត្បាត​ប៉ុន្មាន​ខែ​ដំបូង រដ្ឋាភិបាល​អាមេរិក​បាន​ជម្លៀស​មន្ត្រី​ទូត​និង​សមាជិក​គ្រួសារ​របស់​ខ្លួន​ប្រហែល​ជា​១៣០០​នាក់ចេញ​ពី​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល​ទាំង​ពីរ​ប្រទេស​នេះ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ជាប់​គាំង​ជា​ច្រើន​ខែ​មក​ហើយ​ជុំ​វិញ​នីតិវិធី​ធ្វើ​តេស្ត និង​ចត្តាឡីស័ក​ចំពោះ​មន្ត្រី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម