Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន WHO កាន់តំណែងមួយអាណត្តិទៀត ព្រោះឈរឈ្មោះម្នាក់ឯង អត់បេក្ខជនប្រជែង

បានផុស

នៅ

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃអង្គារទី២៥ខែមករា បានដាក់ចេញនូវផែនការបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលលោកត្រៀមកាន់តំណែងសម្រាប់អាណត្តិថ្មីរយៈពេលប្រាំឆ្នាំទៀត។

លោក Tedros កំពុងឈរឈ្មោះដោយគ្មានបេក្ខជនប្រកួតប្រជែង ដោយនេះ គ្មានអ្វីត្រូវសង្ស័យឡើយថា លោកនឹងឈ្នះការបោះឆ្នោតនៅខែឧសភា ខណៈអាណត្តិបច្ចុប្បន្នរបស់បុរសសញ្ជាតិ អេត្យូពី រូបនេះ ត្រូវបានញាំញីដោយបញ្ហាជំងឺរាតត្បាត កូវីដ១៩។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Tedros,​ WHO បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ជុំវិញការដោះស្រាយវិបត្តិជំងឺរាតត្បាតនៅដំណាក់កាលដំបូង ហើយបានប្រឈមមុខនឹងសម្ពាធលើវិធីសាស្រ្តរបស់ខ្លួន ចំពោះប្រទេសចិន ដែលជាកន្លែងផ្ទុះមេរោគជាលើកដំបូងកាលពីពីរឆ្នាំមុន។

ឆ្នាំមុន ក្រុមអ្នកស៊ើបអង្កេតឯករាជ្យបានបង្ហាញពីករណីជាច្រើន នៃការបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចផ្លូវភេទនៅក្នុងប្រទេសកុងហ្គោ អំឡុងការឆ្លើយតបដែលដឹកនាំដោយ WHO ចំពោះការផ្ទុះឡើងជំងឺអេបូឡានៅទីនោះក្នុងឆ្នាំ ២០១៩។

លើសពីនេះ ប្រទេសជាច្រើនបានព្រងើយកន្តើយ ឬច្រានចោលការណែនាំរបស់ WHO អំពីមធ្យោបាយដើម្បីដោះស្រាយកូវីដ ដូចជាការអំពាវនាវកុំឲ្យបិទការធ្វើដំណើរទាំងស្រុង ឬការអំពាវនាវឲ្យចែករំលែកវ៉ាក់សាំង និងចំណេះដឹងផ្នែកបច្ចេកវិទ្យាផលិតជាមួយប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Stuff

ចុចអាន៖ WHO លើកចំណុចសំខាន់២ ដែលអាចបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម