ព័ត៌មានអន្ដរជាតិ
បារាំង ហាមអ្នកមិនចាក់វ៉ាក់សាំងកូវីដចូលទីតាំង ៤ កន្លែង
អ្នកដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងភោជនីយដ្ឋាន បារ កន្លែងទេសចរណ៍ និងទីតាំងកីឡារបស់ប្រទេសបារាំងនោះទេ លុះត្រាតែពួកគេទើបតែជាសះស្បើយពីវីរុសនេះ ។

ច្បាប់ថ្មីនេះបានចូលជាធរមានកាលពីថ្ងៃចន្ទដែលតម្រូវឲ្យអ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅបង្ហាញ “ប័ណ្ណចាក់វ៉ាក់សាំង” ដើម្បីចូលទៅក្នុងទីតាំងទាំងនោះ ហើយវាក៏ជាយុទ្ធសាស្រ្តប្រឆាំងមេរោគរបស់រដ្ឋាភិបាលផងដែរ ។
ទន្ទឹមនោះ អ្នកមិនចាក់វ៉ាក់សាំងការពារកូវីដ ហើយធ្វើតេស្តអវិជ្ជមានក៏ដោយក៏ត្រូវបានបដិសេធមិនឲ្យចូលទីតាំងទាំងនោះផងដែរ ។

បច្ចុប្បន្នប្រទេសបារាំងកំពុងកត់ត្រាចំនួនអ្នកឆ្លងកូវីដប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានរបស់អឺរ៉ុប ហើយមន្ទីរពេទ្យកំពុងពោរពេញទៅដោយអ្នកជំងឺឆ្លង ទោះបីជាចំនួនអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលបារាំងក៏បានដាក់ការរឹតត្បិតមួយចំនួនផ្សេងទៀតផងដែរ ចំពេលមានការកើនឡើងនៃវីរុសបំប្លែងខ្លួនអូមីក្រុង ដោយជំរុញឲ្យប្រជាជនទៅចាក់វ៉ាក់សាំងការពារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Newsy
ចុចអាន ៖ ប្រយ័ត្ន! អូមីក្រុង រស់នៅលើផ្ទៃប្លាស្ទិក និងស្បែកយូរជាង វីរុសបំប្លែងខ្លួន ទាំងអស់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី