Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ផលិតមីកញ្ចប់ដំបូងបំផុតចេញពីផ្លែស្រកានាគ

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលពិសោធន៍ និងអនុវត្តក្រោមសាកលវិទ្យាល័យឧស្សាហកម្មម្ហូបអាហារទីក្រុងហូជីមិញ (HUFI) បានស្រាវជ្រាវដោយជោគជ័យ និងផលិតមីកញ្ចប់ដំបូងបង្អស់ដែលមានធាតុផ្សំពីផ្លែស្រកានាគនៅប្រទេសវៀតណាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតផលនេះត្រូវបានផលិតឡើងដោយប្រើបច្ចេកវិទ្យាណាណូ ដែលជួយរក្សាពណ៌ និងតម្លៃអាហារូបត្ថម្ភអតិបរមានៃផ្លែស្រកានាគនៅក្នុងសាច់មី ។

ផលិតផលមីកញ្ចប់ផលិតចេញពីផ្លែស្រកានាគនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់វិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបច្ចេកវិទ្យា Saigon ជាមួយក្រុមហ៊ុន Thanh Long Binh Thuan Co., Ltd. និងក្រុមហ៊ុន Caty Food Co., Ltd. ។

គួរបញ្ជាក់ថា ការផលិតមីកញ្ចប់ចេញពីផ្លែស្រកានាគត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ជួយ​លើក​កម្ពស់​តម្លៃ​ផ្លែ​ស្រកានាគ និង​ធានា​បាន​នូវ​ការ​ប្រើប្រាស់​ផ្លែ​ឈើជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Vietnam Plus

ចុចអាន ៖ ត្រូវតាមដាន! ករណី អូមីក្រុង ភាគច្រើននៅ វៀតណាម មិនបង្ហាញ រោគសញ្ញាឡើយ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម