ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កំពុងពិចារណា បញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ
អ្នកជំនាញបានព្រមានថា ប្រទេសរុស្ស៊ីកំពុងពិចារណា “បញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ” ជាជម្រើសមួយដើម្បីវាយលុកអ៊ុយក្រែន ចំពេលភាពតានតឹងកើនឡើងខ្លាំង។
អ្នកវិភាគ Andrei Ostalski និយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន មិនទាន់សម្រេចចិត្តថាតើត្រូវជ្រើសយកជម្រើសមួយណា ក្នុងចំណោមជម្រើសទាំងប្រាំទេ ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងប្រទេសអឺរ៉ុប។

អ្នកជំនាញរូបនេះបានលើកឡើងថា ផែនការអាចមានទៅដល់ “សង្គ្រាមនុយក្លេអ៊ែរ” ហើយថែមទាំងបានអះអាងផងដែរថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនគឺ ទំនងចៀសមិនផុតឡើយ ស្របពេលដែលទាហានរុស្ស៊ីបន្តប្រមូលផ្តុំនៅតាមព្រំដែន។
ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា លោកនឹងពិចារណាលើការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើលោក វ្លាឌីមៀរ ពូទីន ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
លោក បៃដិន លើកឡើងថា នឹងមានផលវិបាកដ៏ធំសម្បើមសម្រាប់ពិភពលោក ប្រសិនបើរុស្ស៊ីលុកលុយប្រជាជាតិ ដែលស្ថិតនៅតាមព្រំដែនភាគនិរតីរបស់ខ្លួន ហើយអាចបង្កទៅជាការឈ្លានពានដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

កាលពីថ្ងៃចន្ទទី២៤ខែមករា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា មានការឯកភាពទាំងស្រុង ជាមួយមេដឹកនាំអឺរ៉ុប ជុំវិញបញ្ហារុស្ស៊ីបង្កើនកងទ័ពនៅតាមព្រំដែនជាប់ប្រទេស អ៊ុយក្រែន។
លោក បៃដិន បានរៀបចំកិច្ចសន្ទនាតាមរយៈ Video Call ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ខណៈមហាអំណាចលោកខាងលិច មានគោលបំណងដាក់យុទ្ធសាស្ត្ររួមមួយ ប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ី។

រុស្ស៊ីបានចោទប្រកាន់អាមេរិក និងប្រទេសដទៃទៀតថា កំពុងបង្កើនភាពតានតឹងជុំវិញបញ្ហានេះ ហើយបដិសេធថា ខ្លួនគ្មានគគម្រោងចូលលុកលុយប្រទេសអ៊ុយក្រែនឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានកសាងកងទ័ពនៅតាមព្រំដែន ដោយមានទាហានរុស្ស៊ីប្រហែល១០០,០០០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អាមេរិក នឹងដាក់ទណ្ឌកម្មលោក ពូទីន ដោយផ្ទាល់ បើរុស្ស៊ីឈ្លានពាន អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី