Connect with us

ព័ត៌មានអន្ដរជាតិ

ច្បាប់ថ្មីរបស់រុស្ស៊ី៖ មួយជីវិតនេះ ពូទីន ធ្វើអ្វីក៏គ្មានទោសដែរ

បានផុស

នៅ

សមាជិកសភារុស្ស៊ីបានគាំទ្រផែនការមួយដើម្បីផ្តល់អភ័យឯកសិទ្ធិដល់ប្រធានាធិបតីរបស់ពួកគេពេញមួយជីវិតពីការកាត់ទោសដែលនេះជាផ្នែកមួយនៃកញ្ចប់កំណែទម្រង់ដែលគាំទ្រដោយលោក វ្ល៉ាឌីមៀរ ពូទីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីព្រាងច្បាប់នេះនឹងពង្រីកអភ័យឯកសិទ្ធិរបស់លោក ពូទីន លើរាល់សកម្មភាពទាំងអស់ដែលបានប្រព្រឹត្តនៅក្នុងជីវិតរបស់គាត់មិនត្រឹមតែក្នុងអាណត្តិរបស់គាត់ប៉ុណ្ណោះទេ។

លោក ពូទីន អាយុ៦៨ឆ្នាំបានត្រួសត្រាយផ្លូវទៅឈរឈ្មោះរយៈពេល២អាណត្តិទៀតរួចទៅហើយនៅពេលដែលអាណត្តិបច្ចុប្បន្នរបស់លោកត្រូវបញ្ចប់ក្នុងឆ្នាំ២០២៤ប៉ុន្តែសេចក្តីព្រាងច្បាប់នេះបានបង្កឲ្យមានការរំពឹងទុកជាថ្មីអំពីចេតនារបស់លោក។

ច្បាប់អភ័យឯកសិទ្ធិថ្មីនេះគឺជាផ្នែកមួយនៃការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ដែលត្រូវបានស្នើឡើងដោយលោក ពូទីន និងត្រូវបានអនុម័តដោយអ្នកបោះឆ្នោតរុស្ស៊ីក្នុងការធ្វើប្រជាមតិកាលពីរដូវក្តៅមុន។

សេចក្តីព្រាងច្បាប់ថ្មីនេះមានន័យថា លោកប្រធានាធិបតីមិនអាចត្រូវបានឃុំខ្លួន ចាប់ខ្លួនឬសួរចម្លើយបានទេហើយផ្ទះ ការិយាល័យនិងទំនាក់ទំនងរបស់គាត់មិនអាចឆែកឆេរបានឡើយ។

វាក៏នឹងធ្វើឲ្យកាន់តែពិបាកក្នុងការដកអភ័យឯកសិទ្ធិរបស់អតីតប្រធានាធិបតីមួយរូបបើសិនជាគាត់ត្រូវរងការចោទប្រកាន់ពីបទក្បត់ជាតិកម្រិតខ្ពស់និងបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត។

សំណើរនេះបានឆ្លងកាត់ការពិនិត្យលើកទី៣នៅក្នុងសភាជាន់ទាប Duma រួចទៅហើយប៉ុន្តែនៅតែត្រូវតម្រូវឲ្យមានការអនុម័តដោយសភាជាន់ខ្ពស់និងចុះហត្ថលេខាក្លាយទៅជាច្បាប់ដោយលោក ពូទីន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក Putin បញ្ជាឲ្យចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ទ្រង់ទ្រាយធំដល់ពលរដ្ឋ

ចុចអាន៖ បែកធ្លាយលោក Putin មានកូនលួចលាក់ជាមួយអតីតអ្នកអនាម័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៦ នាទីutes មុន

អ៊ូច​ ធារិទ្ធ​ សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ឃើញ​កីឡាករ​ចេះ​ជួយ​គ្នា​ពេល​មាន​របួស​

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីការបរទេសឡាវ ត្រៀមធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងសប្ដាហ៍នេះ

សេដ្ឋកិច្ច២២ នាទីutes មុន

ក្រុមហ៊ុនបារាំង SCA ត្រៀមដាក់បុគ្គលិក ១០០០ នាក់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានជាតិ៤១ នាទីutes មុន

​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប សម្រេចបានជិត២,៤​ពាន់លាន​ដុល្លារក្នុងឆមាសទី១

សន្តិសុខសង្គម៤៨ នាទីutes មុន

អភិបាលខេត្តប៉ៃលិន ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធសហការជាមួយម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ក្នុងការគ្រប់គ្រងជនបរទេស

Sokha Hotels

ព័ត៌មានពេញនិយម