ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតឱសថធំៗ ២ ចាប់ផ្ដើមពិសោធន៍វ៉ាក់សាំងប្រឆាំង អូមីក្រុង
ក្រុមហ៊ុនផលិតឱសថ Pfizer និង BioNTech បានចាប់ផ្តើមធ្វើការពិសោធន៍វ៉ាក់សាំងថ្មី ដើម្បីប្រឆាំងនឹងវីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) ដែលអាចគេចផុតពីការការពារមួយចំនួនពីរូបមន្តដើមនៃវ៉ាក់សាំងពីមុនរបស់ខ្លួន។
ក្រុមហ៊ុន បានឱ្យដឹង នៅថ្ងៃអង្គារ ទី២៤ មករា ឆ្នាំ២០២២ ថា ការពិសោធន៍នឹងធ្វើលើអ្នកស្ម័គ្រចិត្តចំនួន ១,៤០០ នាក់ នៅអាមេរិក ដោយធ្វើតេស្តពីការឆ្លើយតបរបស់ប្រព័ន្ធស៊ាំតាមរយៈការចាក់វ៉ាក់សាំង ៣ដូស ទៅលើមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំង និងចាក់ដូសជំរុញទៅលើអ្នកដែលធ្លាប់បានចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន ២ដូស រួចមកហើយ។
បន្ថែមពីលើនោះ ក្រុមហ៊ុន នឹងធ្វើការពិសោធន៍ចាក់វ៉ាក់សាំងដើមដូសទី ៤ ហើយនឹងវ៉ាចាក់ក់សាំងថ្មីដែលប្រឆាំង អូមីក្រុង ដូសទី ៤ ដូចគ្នា ទៅលើអ្នកដែលធ្លាប់ចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី ៣រួចរាល់ បានរយៈពេលពី ៣ ទៅ ៦ខែ។
លោកស្រី Kathrin Jansen ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer មានប្រសាន៍ថា “តាមរយៈការស្រាវជ្រាវបច្ចុប្បន្ន និងទិន្ន័យពិតប្រាកដរបស់ពិភពលោក វ៉ាក់សាំងដូសជំរុញអាចផ្តល់ការការពារខ្ពស់ប្រឆាំងនឹង អូមីក្រុង។ ប៉ុន្តែយើងត្រៀមខ្លួននៅពេលវ៉ាក់សាំងដើមថយចុះប្រសិទ្ធភាព ហើយការអភិវឌ្ឍវ៉ាក់សាំងថ្មី អាចជួយដោះស្រាយបញ្ហា អូមីក្រុង និងវីរុសបំប្លែងដទៃទៀតនាពេលអនាគត”។
ក្រុមហ៊ុន Pfizer ថ្លែងថា វ៉ាក់សាំងដើមចំនួន ២ដូស ប្រហែលមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន អូមីក្រុង ឡើយ ហើយការការពាររបស់វាពីការចូលពេទ្យ និងការស្លាប់ អាចនឹងថយចុះ។
ទោះយ៉ាងណា មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ អាមេរិក (CDC) បញ្ជាក់ថា ដូសទី ៣ នៃវ៉ាក់សាំងប្រភេទ mRNA ដូចជា Pfizer-BioNTech បានផ្តល់ការពារពារ ៩០% ពីការចូលសម្រាកនៅមន្ទីរពេទ្យដោយសារកូវីដ-១៩៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ វីរុសបំប្លែងខ្លួនក្លាយពូជថ្មី ឆ្លងខ្លាំងជាងអូមីក្រុង ចូលដល់ ថៃ ហើយ (មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ