ព័ត៌មានអន្ដរជាតិ
រឿងទាំងនេះនឹងកើតឡើងបើ រុស្ស៊ី វាយ អ៊ុយក្រែន មែន
ស្របពេលដែលបញ្ហារុស្ស៊ី-អ៊ុយក្រែនកំពុងបង្កភាពតានតឹងកាន់តែខ្លាំងឡើងនោះ ពិភពលោកកំពុងមានការភ័យខ្លាចថា សង្គ្រាមអាចនឹងផ្ទុះឡើងខណៈដែលមហាអំណាចធំៗ កំពុងបង្ហាញសាច់ដុំដាក់គ្នា។
ប្រទេសលោកខាងលិចបានបង្ហាញការគាំទ្ររបស់ពួកគេនៅពីក្រោយអ៊ុយក្រែន ប៉ុន្តែការឆ្លើយតបខ្លះមានភាពតឹងរ៉ឹងជាងប្រទេសដទៃទៀត។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានផ្គត់ផ្គង់សព្វាវុធ ខណៈអាល្លឺម៉ង់គ្រោងនឹងបញ្ជូនឧបករណ៍សម្រាប់ការព្យាបាលនៅខែក្រោយ ប៉ុន្តែនឹងមិនផ្គត់ផ្គង់ឧបករណ៍យោធាទេ។
ក៏មានកិច្ចពិភាក្សាជាច្រើនផងដែរ អំពីទណ្ឌកម្មដែលមានគោលបំណងដាក់លើក្រុងមូស្គូ។ សម្ព័ន្ធមិត្តរបស់អាមេរិក និងអឺរ៉ុបបានសន្យាថា នឹងវាយប្រហារផ្នែកហិរញ្ញវត្ថុរបស់រុស្ស៊ីមិនធ្លាប់មានពីមុនមក ប្រសិនបើលោក ពូទីន ដាក់យោធាចូលទៅក្នុងប្រទេសអ៊ុយក្រែន។
ការកាត់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុ SWIFT ដែលជាផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយជុំវិញពិភពលោក នឹងក្លាយជាវិធានការហិរញ្ញវត្ថុដ៏តឹងរ៉ឹងបំផុតមួយដែលពួកគេអាចធ្វើបាន ដោយវានឹងបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ីភ្លាមៗ និងមានរយៈពេលយូរអង្វែង។
ទង្វើនេះ អាចកាត់ផ្តាច់រុស្ស៊ីពីប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិភាគច្រើន រួមទាំងប្រាក់ចំណេញអន្តរជាតិពីផលិតកម្មប្រេង និងឧស្ម័ន ដែលរួមចំណែកច្រើនជាង៤០ភាគរយនៃប្រាក់ចំណូលរបស់ប្រទេសនេះផងដែរ។
អាមេរិកក៏មានអាវុធហិរញ្ញវត្ថុដ៏មានឥទ្ធិពលបំផុតមួយប្រឆាំងនឹងលោក ពូទីន ផងដែរប្រសិនបើលោកវាយអ៊ុយក្រែន ពោលគឺរារាំងរុស្ស៊ីមិនឲ្យចូលប្រើប្រាស់ប្រាក់ដុល្លារអាមេរិកខណៈប្រាក់ដុល្លារនៅតែគ្របដណ្ដប់លើប្រតិបត្តិការហិរញ្ញវត្ថុជុំវិញពិភពលោក។
ចុងក្រោយ អាមេរិកកំពុងពិចារណា ដាក់ការត្រួតពិនិត្យលើការនាំចេញ ដែលអាចកាត់ផ្តាច់រុស្ស៊ីពីបច្ចេកវិទ្យាខ្ពស់ ធ្វើឲ្យទីក្រុងមូស្គូពិបាកប្រើបច្ចេកវិទ្យាជាមួយយន្តហោះចម្បាំង និងយន្តហោះដឹកអ្នកដំណើរ និងដាក់ឥទ្ធិពលលើផលិតកម្មស្មាតហ្វូន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អាមេរិក ច្រានចោលការទាមទាររបស់រុស្ស៊ី កុំឲ្យអ៊ុយក្រែន ចូល ណាតូ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក