Connect with us

ព័ត៌មានអន្ដរជាតិ

អូមីក្រុងក្លាយពូជថ្មី ចាប់ផ្តើមសម្លាប់មនុស្សទៅហើយ នៅថៃ ទោះទើបរកឃើញ១៤ករណី 

បានផុស

នៅ

បន្ទាប់ពីរបាយការណ៍ដំបូងបង្ហាញថា ប្រទេសថៃ បានរកឃើញការឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុង ក្លាយពូជប្រភេទថ្មី BA.2 ចំនួន៩ករណីនោះ ពេលនេះការឆ្លងបានកើនឡើងដល់១៤ករណីហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឆ្លងមានទាំងជនជាតិថៃ និងអ្នកដំណើរអន្តរជាតិ ហើយអ្វីដែលជាក្តីបារម្ភនោះគឺថា ក៏មានការបញ្ជាក់ផងដែរអំពីករណីស្លាប់លើកដំបូងដោយសារវីរុស អូមីក្រុង ក្លាយពូជនេះ នៅក្នុងប្រទេសថៃ។

ចំនួនអ្នកស្លាប់ដោយសារវីរុសបំប្លែងខ្លួន អូមីក្រុង នៅក្នុងប្រទេសថៃ បានកើនឡើងដល់៧នាក់ ពោលគឺស្មើនឹង ០,១% នៃការឆ្លងកូវីដទាំងអស់។ ការស្លាប់ដំបូងដោយសារវីរុសអូមីក្រុងក្លាយពូជ BA.2 គឺជាលោកយាយអាយុ៨៦ឆ្នាំនៅក្នុងខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃ។

Thailand's Health Ministry outlines plan to tackle potential Omicron  outbreak | Thaiger

គិតត្រឹមពេលនេះ វីរុសបំប្លែងខ្លួន អូមីក្រុង ក្លាយពូជប្រភេទ BA.2 ត្រូវបានគេដឹងថា បានរីករាលដាលដល់ប្រទេសយ៉ាងតិច ៤០ហើយ ជុំវិញពិភពលោក។

វីរុសក្លាយពូជ BA.2 ត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងអាហ្រ្វិកខាងត្បូងកាលពីចុងខែធ្នូ ហើយក្រុមអ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា វាមានសមត្ថភាពឆ្លងខ្លាំងជាង អូមីក្រុង ទៅទៀត ទោះម៉ាស៊ីនតេស្ត PCR ក៏ពិបាករកវីរុសនេះឃើញ ដល់ថ្នាក់គេហៅវាថា “អូមីក្រុងបំបាំងកាយ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ អូមីក្រុង មានសមាជិកគ្រួសារចំនួន៤ កំពុងអុកឡុកពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

Sokha Hotels

ព័ត៌មានពេញនិយម