Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បិទកុងតឺន័រ ឡាវ មិនឲ្យឆ្លងកាត់ព្រំដែន មុនចូលឆ្នាំថ្មី

បានផុស

នៅ

ប្រទេសចិនបានប្រកាសបិទច្រកព្រំដែនអន្តរជាតិរបស់ខ្លួនដែលតភ្ជាប់ទៅខេត្ត Luang Namtha ក្នុងប្រទេសឡាវ មុនបុណ្យចូលឆ្នាំថ្មី ដោយសារតែការផ្ទុះឆ្លងកូវីដសហគមន៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការជូនដំណឹងកាលពីថ្ងៃពុធដោយប្រធាននាយកដ្ឋានកិច្ចការបរទេសនៃខេត្ត Luang Namtha លោក Siphon Kongchampa បានឲ្យដឹងថា ច្រកព្រំដែនរវាងខេត្ត Luang Namtha ប្រទេសឡាវ និងស្រុក La ខេត្ត Yunnan ប្រទេសចិនត្រូវបានបិទ ។

សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ក្រុមការងារពិសេសការពារកូវីដខេត្ត Yunnan បានបិទច្រកទ្វារព្រំដែនជាបណ្តោះអាសន្ន និងផ្អាកកុងតឺន័រដឹកជញ្ជូនឆ្លងកាត់ព្រំដែន ចាប់ពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ។

ទន្ទឹមនោះ អាជ្ញាធរ​ចិនក៏​បាន​បញ្ជា​ឲ្យ​បិទ​ច្រក​ត្រួតពិនិត្យ​ចំនួន​ ២ គឺ​ច្រក​ Panghai​-​ Chahe និង​ច្រក Boten–Bohan ហើយអាជ្ញាធរ​មិន​បាន​និយាយ​ថា តើ​ពេល​ណា​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នឹង​ត្រូវ​បើក​ឡើង​វិញ​នោះទេ ។

ដំណឹងនេះកើតឡើង បន្ទាប់ពីរថយន្តកុងតឺន័រដឹកទំនិញរាប់រយគ្រឿងបានជាប់គាំងនៅក្នុងខេត្ត Luang Namtha ក្រោយប្រទេសចិនបានដាក់ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការចូលរបស់រថយន្តដឹកទំនិញបរទេស ។

គួរបញ្ជាក់ថា ខេត្ត​ Luang Namtha ​បាន​ហាម​ឃាត់​រថយន្ត​ដឹក​ទំនិញ​ចូល​ខេត្ត​ជា​បណ្ដោះ​អាសន្ន​កាល​ពី​ខែ​មុន​ ដោយ​សារ​តែ​មាន​រថយន្ត​ដឹក​ទំនិញ​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ដែល​រង់ចាំ​ឆ្លង​ចូល​ប្រទេស​ចិន បន្ទាប់ពីប្រទេសចិនមានការព្រួយបារម្ភអំពីចំនួនឆ្លងកូវីដដ៏ខ្ពស់នៅក្នុងប្រទេសឡាវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ ឡាវ ផ្អាកនាំចូលជ្រូក និងផលិតផលសាច់ជ្រូកពី ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋជាង៩០គ្រួសារ ស្នើសុំអាជ្ញាធររាជធានីជួយចុះបញ្ជីដីធ្លី ដោយ​កាត់​ឆ្កៀល​ដី​ចេញ​អនុក្រឹត្យ​នៅតំបន់បឹងតាមោក

ព័ត៌មានជាតិ៥ ម៉ោង មុន

មេពន្ធនាគារឱ្យពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម