ព័ត៌មានអន្ដរជាតិ
ផ្ទួនៗ ទើបផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ ពេលនេះ តុងហ្គា ជួបគ្រោះរញ្ជួយដីខ្លាំងក្លាយមួយទៀត
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយនៅកាលពីថ្ងៃព្រហស្បតិ៍នេះថា ការរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័របានវាយប្រហារចម្ងាយប្រហែល ១ឲ២១៩ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Pangai ប្រទេសតុងហ្គា ។

យោងតាមអ្នកជំនាញរញ្ជួយដីបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅជម្រៅ ១៤.៥ គីឡូម៉ែត្រ ហើយរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ពីការរងរបួស ឬការខូចខាតណាមួយនោះទេ ។
គិតត្រឹមពេលនេះ តុងហ្គាកំពុងរងទុក្ខផ្ទួនៗ ខណៈកាលពីថ្ងៃទី ១៥ ខែមករា ការផ្ទុះភ្នំភ្លើងក្រោមបាតសមុទ្របានកើតឡើងនៅជិតប្រទេសនៅទ្វីបអូសេអានីមួយនេះដែលរួមមានកោះជាង ១៧០ នៃប៉ាស៊ីហ្វិកខាងត្បូង ។

ការផ្ទុះនេះបានបង្កឲ្យមានការប្រុងប្រយ័ត្នពីរលកយក្សស៊ូណាមិសម្រាប់ភាគច្រើននៃឆ្នេរខាងលិចសហរដ្ឋអាមេរិក កោះហាវ៉ៃ និងអាឡាស្កា ។ វាក៏បានព្រួសពពកផេះឡើងខ្ពស់ប្រហែល ២០ គីឡូម៉ែត្រ និងប៉ះពាល់ដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្នុងតំបន់ដាច់ស្រយាលបំផុត ។
ទន្ទឹមនោះ យ៉ាងហោចណាស់មនុស្ស ៣ នាក់ត្រូវបានសម្លាប់នៅក្នុងរលកយក្សស៊ូណាមិ រួមទាំងស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលរក្សាជម្រកសត្វនៅតុងហ្គា ហើយត្រូវបានទឹកនាំទៅឆ្ងាយ ខណៈពេលដែលព្យាយាមជួយសង្គ្រោះសត្វឆ្កែរបស់នាង ខណៈមនុស្ស ២ នាក់ទៀតបានលង់ទឹកស្លាប់ពីឆ្នេរមួយនៅភាគខាងជើងប្រទេសប៉េរូ ចំពេលមានរលកខ្លាំងដែលបណ្តាលមកពីការផ្ទុះនៅតុងហ្គា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ