Connect with us

ព័ត៌មានអន្ដរជាតិ

៥ចំណុចពិសេស មិនគួររំលងពាក់ព័ន្ធវិបត្តិ រុស្ស៊ី-អ៊ុយក្រែន ដែលកំពុងឡើងកម្តៅ

បានផុស

នៅ

សម្ព័ន្ធមិត្តអង្គការណាតូ បានបង្កើនការគាំទ្រដល់ទីក្រុង គៀវ ដោយបញ្ជូនកងទ័ពបន្ថែម និងសម្ភារៈយោធាទៅកាន់ប្រទេស អ៊ុយក្រែន។

សម្ព័ន្ធភាពនេះនិយាយថា សកម្មភាពរបស់ខ្លួនគឺឆ្លើយតបទៅនឹងការបង្កើនកងទ័ពរបស់រុស្ស៊ីជាបន្តនៅតាមព្រំដែនអ៊ុយក្រែន។

A convoy of Russian armored vehicles moves along a highway in Crimea
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូអះអាងថា សកម្មភាពរបស់ខ្លួនគឺចាំបាច់ដើម្បីធានាបាននូវផលប្រយោជន៍សន្តិសុខដ៏សំខាន់ ហើយបានស្តីបន្ទោសអង្គការណាតូចំពោះការបំផ្លាញសន្តិសុខក្នុងតំបន់។

ខាងក្រោមនេះគឺជារឿងប្រាំយ៉ាង ដែលអ្នកគួរដឹងអំពីអ្វីដែលកំពុងកើតឡើង និងអ្វីដែលអាចកើតឡើងបន្ទាប់ទៀត៖

១. ហេតុអ្វីបានជាមានជម្លោះ

អ៊ុយក្រែន គឺជាផ្នែកមួយនៃចក្រភពរុស្ស៊ីអស់រយៈពេលជាច្រើនសតវត្សរ៍ មុននឹងក្លាយជាសាធារណៈរដ្ឋសូវៀត ដោយទទួលបានឯករាជ្យនៅពេលសហភាពសូវៀតបែកបាក់ក្នុងឆ្នាំ១៩៩១។ បន្ទាប់មក អ៊ុយក្រែន បានងាកចេញពីចក្រពត្តិរុស្ស៊ី ហើយបង្កើតទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើងជាមួយលោកខាងលិច។

ការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែនដែលគាំទ្រដោយវិមានក្រឹមឡាំងលោក Viktor Yanukovych ក្នុងការបដិសេធកិច្ចព្រមព្រៀងសមាគមជាមួយសហភាពអឺរ៉ុប ដើម្បីធ្វើឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងមូស្គូ បានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ឈានដល់លោកត្រូវបានទម្លាក់ចេញពីតំណែងនៅក្នុងឆ្នាំ២០១៤។

Ukraine map

រុស្ស៊ីបានឆ្លើយតប ដោយការកាត់បញ្ចូលឧបទ្វីប គ្រីមៀ របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធ និងបានគាំទ្រការបះបោរផ្តាច់ខ្លួនដែលផ្ទុះឡើងនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

យោងតាមទីក្រុង គៀវ បានឲ្យដឹងថា មនុស្សជាង១៤,០០០នាក់ បានស្លាប់នៅក្នុងការប្រយុទ្ធដោយបានបំផ្លិចបំផ្លាញតំបន់ Donbas ដែលជាបេះដូងឧស្សាហកម្មភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។

What Does Russia Want With Ukraine? Tensions Between Putin and NATO  Explained | Seoexplainers - Seoarticles

ដោយឡែក ទីក្រុងមូស្គូបានរិះគន់យ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ដែលផ្តល់អាវុធដល់អ៊ុយក្រែន និងការធ្វើសមយុទ្ធរួមគ្នា ដោយនិយាយថា ទង្វើបែបនេះគឺលើកទឹកចិត្តដល់ក្រុមល្មោភសង្គ្រាមអ៊ុយក្រែន ឲ្យព្យាយាមដណ្តើមយកតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមមកវិញ។

ជាងនេះទៅទៀត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយម្តងហើយម្តងទៀតថា បំណងប្រាថ្នារបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការ ណាតូ គឺជាបន្ទាត់ក្រហម ហើយបានសម្តែងក្តីព្រួយបារម្ភអំពីផែនការរបស់សមាជិកណាតូមួយចំនួន ក្នុងការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធានៅអ៊ុយក្រែន។ លោក​បាន​និយាយ​ថា នេះ​នឹង​នាំឲ្យមាន​យោធាឈរជើង​ក្នុង​តំបន់ ថ្វីបើ​អ៊ុយក្រែនមិន​ចូល​ជា​សមាជិក​ណាតូ​ក៏ដោយ។

២. តើរុស្ស៊ីចង់បានអ្វី?

មានរឿងជាច្រើន។ រុស្ស៊ី​មិន​ចង់​ឲ្យ​អ៊ុយក្រែន ចូល​ក្នុង​អង្គការណាតូ​ទេ ហើយ​បាន​និយាយ​ច្រើន​ក្នុង​បញ្ជី​ទាមទារ​សន្តិសុខ​របស់​ខ្លួន ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​អាមេរិក​កាលពី​ខែ​ធ្នូ​ឆ្នាំមុន។ ការ​ទាមទារ​នោះ​រួម​បញ្ចូល​ទាំង​ការ​បញ្ឈប់​សមយុទ្ធ​ណាតូ​នៅ​ជិត​ព្រំដែន​រុស្ស៊ីផងដែរ។

ទីក្រុងមូស្គូនៅតែរង់ចាំការឆ្លើយតប ប៉ុន្តែឱសានវាទជាច្រើនត្រូវបានលោកខាងលិចរិះគន់ថា មិនសមរម្យ។ រុស្ស៊ីថែមទាំងចង់ឲ្យអង្គការណាតូ ដកខ្លួនចេញពីអឺរ៉ុបខាងកើតទៀតផង។

Russia-Ukraine tensions: Top diplomats from US and Russia meet in Geneva -  but what do both countries want? | World News | Sky News

នៅពេលនោះ លោក ពូទីន និយាយថា រុស្ស៊ីនឹងស្វែងរកការធានា កុំឲ្យណាតូបន្តដំណើរ ឆ្ពោះទៅទិសខាងកើត និងការដាក់ពង្រាយប្រព័ន្ធសព្វាវុធ ដែលគំរាមកំហែងនៅជិតទឹកដីរុស្ស៊ី។

លោកពូទីនបានផ្តល់ឱកាសឲ្យលោកខាងលិចចូលរួមក្នុងកិច្ចពិភាក្សាសំខាន់ៗលើបញ្ហានេះ ដោយបន្ថែមថា ទីក្រុងមូស្គូនឹងមិនត្រូវការការធានាដោយត្រឹមតែពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការធានាផ្នែកច្បាប់ផងដែរ។

ការ​ចូល​រួម​របស់​អ៊ុយក្រែន​ក្នុង​សម្ព័ន្ធភាពនេះ ​នឹង​តម្រូវឲ្យ​មាន​ការ​យល់​ព្រម​ជា​ឯកច្ឆ័ន្ទ​ពី​រដ្ឋ​ទាំង៣០។

៣. តើអ៊ុយក្រែន នឹងចូលអង្គការ ណាតូ ទេ?

អ៊ុយក្រែន​មិន​មែន​ជា​សមាជិក​ណាតូ​ទេ ប៉ុន្តែ​ខ្លួន​ចង់​ក្លាយជាសមាជិក។ អ៊ុយក្រែន ត្រូវបានចាត់ទុកថាជាដៃគូនៃសម្ព័ន្ធភាពនេះ។ 

មុន​នឹង​អាច​ចូល​ជា​សមាជិកបាន អង្គការណាតូនិយាយ​ថា រដ្ឋាភិបាលទីក្រុង គៀវ ត្រូវ​លុប​បំបាត់​បញ្ហា​នានា​ដូច​ជា​អំពើ​ពុក​រលួយជាដើម។

Moscow-NATO ties approaching 'moment of truth': Russian official | Conflict  News | Al Jazeera

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីខែធ្នូ បានច្រានចោលការទាមទាររបស់រុស្ស៊ី ដែលឲ្យលុបចោលការប្តេជ្ញាចិត្តឆ្នាំ២០០៨ ដែលសន្មត់ថាថ្ងៃណាមួយ ប្រទេសអ៊ុយក្រែន នឹងមានឱកាសក្លាយជាសមាជិក។

លោក Stoltenberg បន្ត​ថា នៅ​ពេល​ ដល់​ពេល​ពិចារណា​លើ​បញ្ហា​នេះ រុស្ស៊ី​នឹង​មិន​អាច​វេតូ​ការ​ចូល​ជា​សមាជិក​របស់​អ៊ុយក្រែនបាន​ឡើយ។

៤.តើនឹងមានសង្គ្រាមទេ?

បស្ចិមប្រទេស ​បានចោទ​រុស្ស៊ី​ថា ​កំពុងត្រៀម​ខ្លួន​ដើម្បី​វាយ​ប្រទេស​ជិតខាង​ដែល​គាំទ្រ​លោកខាងលិច។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថា មានការឯកភាពគ្នាទាំងស្រុង អំពីរបៀបដោះស្រាយជាមួយរុស្ស៊ី។ មន្ទីរបញ្ចកោណបានត្រៀមទាហានអាមេរិកចំនួន៨,៥០០នាក់ រង់ចាំសម្រាប់ការដាក់ពង្រាយនៅអឺរ៉ុបខាងកើត ហើយអង្គការណាតូបានបញ្ជាក់ថា ខ្លួនកំពុងបញ្ជូននាវា និងយន្តហោះ ដើម្បីពង្រឹងការការពារក្នុងតំបន់។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យប្រធានាធិបតីពូទីន លោក Dmitry Peskov បានលើកឡើងថា សកម្មភាពទាំងនេះគ្រាន់តែបន្ថែមទៅក្នុងបរិយាកាស ដែលតានតឹងរួចទៅហើយប៉ុណ្ណោះ។

What does Russia want in Ukraine? - Newsnpr

លោកបានប្រាប់អ្នកយកព័ត៌មានថា “សហរដ្ឋអាមេរិកកំពុងបង្កើនភាពតានតឹង។ យើងកំពុងមើលសកម្មភាពរបស់អាមេរិកទាំងនេះដោយក្តីបារម្ភយ៉ាងខ្លាំង”។

យ៉ាងណាក្តី​ រុស្ស៊ី​បដិសេធ​ថា ខ្លួន​គ្មាន​ផែនការ​វាយចូល​អ៊ុយក្រែនទេ ហើយ​ចោទ​លោកខាងលិច​ថា​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរទៅៗ។

គេមិនប្រាកដទេថាតើសង្រ្គាមនឹងផ្ទុះឡើងរវាងប្រទេសទាំងពីរឬក៏យ៉ាងណា ប៉ុន្តែអ្នកវិភាគខ្លះនិយាយថា រុស្ស៊ីអាចឈានជើងចូលអ៊ុយក្រែន ដើម្បីទាមទារជ័យជម្នះយ៉ាងរហ័ស ហើយបង្កើនអំណាចរបស់ខ្លួននៅក្នុងកិច្ចពិភាក្សានាពេលអនាគត អំពីការពង្រីក និងឥទ្ធិពលរបស់អង្គការណាតូ។

៥. តើមានអ្វីកើតឡើងប្រសិនបើរុស្ស៊ីវាយអ៊ុយក្រែន?

ប្រទេសលោកខាងលិចបានបង្ហាញការគាំទ្ររបស់ពួកគេនៅពីក្រោយអ៊ុយក្រែន ប៉ុន្តែការឆ្លើយតបខ្លះមានភាពតឹងរ៉ឹងជាងប្រទេសដទៃទៀត។ សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ផ្គត់ផ្គង់​សព្វាវុធ ខណៈ​អាល្លឺម៉ង់​គ្រោង​នឹង​បញ្ជូនឧបករណ៍សម្រាប់ការ​ព្យាបាល​នៅ​ខែ​ក្រោយ ប៉ុន្តែ​នឹង​មិនផ្គត់ផ្គង់​ឧបករណ៍​យោធា​ទេ។

ក៏មាន​កិច្ចពិភាក្សា​ជាច្រើនផងដែរ ​អំពី​ទណ្ឌកម្ម​ដែល​មាន​គោលបំណង​ដាក់លើ​ក្រុងមូស្គូ។ សម្ព័ន្ធមិត្តរបស់អាមេរិក និងអឺរ៉ុបបានសន្យាថា នឹងវាយប្រហារផ្នែកហិរញ្ញវត្ថុរបស់រុស្ស៊ីមិនធ្លាប់មានពីមុនមក ប្រសិនបើលោក ពូទីន ដាក់យោធាចូលទៅក្នុងប្រទេសអ៊ុយក្រែន។

Is a Russia-Ukraine war imminent? | Chatham House – International Affairs  Think Tank

ការកាត់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុ SWIFT ដែលជាផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយជុំវិញពិភពលោក នឹងក្លាយជាវិធានការហិរញ្ញវត្ថុដ៏តឹងរ៉ឹងបំផុតមួយដែលពួកគេអាចធ្វើបាន ដោយវានឹងបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ីភ្លាមៗ និងមានរយៈពេលយូរអង្វែង។

ទង្វើនេះ អាចកាត់ផ្តាច់រុស្ស៊ីពីប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិភាគច្រើន រួមទាំងប្រាក់ចំណេញអន្តរជាតិពីផលិតកម្មប្រេង និងឧស្ម័ន ដែលរួមចំណែកច្រើនជាង៤០ភាគរយនៃប្រាក់ចំណូលរបស់ប្រទេសនេះផងដែរ។

The Strategic Case for Risking War in Ukraine - WSJ

អាមេរិក​ក៏មាន​អាវុធ​ហិរញ្ញវត្ថុ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ប្រឆាំង​នឹង​លោក ពូទីន ផងដែរប្រសិនបើ​លោកវាយ​អ៊ុយក្រែន ពោលគឺរារាំង​រុស្ស៊ី​មិន​ឲ្យ​ចូល​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិកខណៈប្រាក់ដុល្លារនៅតែគ្របដណ្ដប់លើប្រតិបត្តិការហិរញ្ញវត្ថុជុំវិញពិភពលោក។

ចុងក្រោយ អាមេរិកកំពុងពិចារណា ដាក់ការត្រួតពិនិត្យលើការនាំចេញ ដែលអាចកាត់ផ្តាច់រុស្ស៊ីពីបច្ចេកវិទ្យាខ្ពស់ ធ្វើឲ្យទីក្រុងមូស្គូពិបាកប្រើបច្ចេកវិទ្យាជាមួយយន្តហោះចម្បាំង និងយន្តហោះដឹកអ្នកដំណើរ និងដាក់ឥទ្ធិពលលើផលិតកម្មស្មាតហ្វូន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ផ្ទុះការវាយប្រហារនៅរោងចក្រមីស៊ីល អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ៣២ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍៥៥ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

Sokha Hotels

ព័ត៌មានពេញនិយម