ព័ត៌មានអន្ដរជាតិ
កងទ័ពហ្ស៊កដានី សម្លាប់អ្នករត់ពន្ធគ្រឿងញៀន២៧នាក់ ឆ្លងដែនមកពី ស៊ីរី
កងទ័ពហ្ស៊កដានីនិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមករាថា ខ្លួនបានសម្លាប់អ្នករត់ពន្ធគ្រឿងញៀនចំនួន ២៧នាក់ ដែលប៉ុនប៉ងឆ្លងដែនពី ស៊ីរី ចូលប្រទេសរបស់ខ្លួន អំឡុងពេលមានព្រិលធ្លាក់ខ្លាំង។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា អ្នករត់ពន្ធមានការជួយពីក្រុមប្រដាប់អាវុធខណៈ មនុស្សមួយចំនួនបានរត់ត្រឡប់ទៅទឹកដីស៊ីរីវិញ។
ក្នុងអំឡុងពេលនោះ កងទ័ពបានរកឃើញសារធាតុញៀនក្នុងបរិមាណដ៏ច្រើន នៅកន្លែងប៉ះទង្គិចគ្នា។

ការប្រយុទ្ធគ្នា បានកើតឡើងនៅតំបន់ជនបទភាគខាងត្បូង នៃខេត្ត Suweida ជិតភូមិព្រំដែន Khirbet Awad និង al-Mughayir។ នេះបើយោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
កងទ័ពហ្ស៊កដានីបានប្តេជ្ញាថា នឹងវាយប្រហារដោយប្រើកណ្តាប់ដៃដែកចំពោះការរត់ពន្ធឬការជ្រៀតចូលណាមួយ ដែលគំរាមកំហែងដល់សន្តិសុខជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តាលីបង់ ឲ្យ រុស្ស៊ី ជួយកាត់ផ្ដាច់ផ្លូវជួញដូរគ្រឿងញៀនពី អាហ្វហ្គានីស្ថាន ទៅប្រទេសផ្សេងទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ