Connect with us

ព័ត៌មានអន្ដរជាតិ

លោក​​ស្រី​ Xiomara​ ក្លាយ​​ជា​​ប្រធានា​ធិបតី​ស្ត្រី​ដំបូង​​ក្នុង​​ប្រវត្តិ​​សាស្ត្រ​​ហុងឌូរ៉ាស​

បានផុស

នៅ

លោក​ស្រី Xiomara Castro បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​ហុងឌូរ៉ាស​ដែល​ទទួល​ការ​អបអរ​សាទរ​ពី​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ស្រី Kamala Harris ដែល​បាន​សន្យា​ថា អាមេរិកនឹង​ជួយ​ទប់​ស្កាត់​អន្តោប្រវេសន៍ និង​កម្ចាត់​អំពើ​ពុក​រលួយ។

លោក​ស្រី Xiomara Castro បាន​ស្បថ​ចូល​កាន់​តំណែង​កាល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ចូល​កាន់​តំណែង​របស់​លោក​ស្រី​ Castro បាន​បញ្ចប់​ការ​កាន់​អំណាច​រយៈ​ពេល​​៨​ឆ្នាំ​របស់​លោក​ Juan Orlando Hernandez ជា​សម្ព័ន្ធ​មិត្ត​អាមេរិក​ដែល​ត្រូវ​បាន​តុលាការ​អាមេរិកចោទ​​ប្រកាន់​ពី​បទ​អំពើ​ពុក​រលួយ និង​ជាប់​ពាក់​ព័ន្ធ​ការ​ជួញ​ដូរ​គ្រឿង​ញៀន។ ការ​ឡើង​កាន់​តំណែង​នេះ​ចំពេល​ដែល​រដ្ឋាភិបាល​របស់​លោក​ស្រី​ត្រូវ​ប្រឈម​​សភា​​បែង​ចែក​យ៉ាង​ខ្លាំង ព្រម​ទាំង​បំណុល និង​ទំនាក់​ទំនង​ជា​មួយ​ចិន​កំពុង​កើន​ឡើង។

លោក​ស្រី​ Castro និងស្វាមី​​ជា​អតីត​ប្រធានាធិបតី​លោក Manuel Zelaya

លោក​ស្រី Castro ដែល​អម​ដោយ​ស្វាមី​គឺ​អតីត​ប្រធានាធិបតី​លោក Manuel Zelaya បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​កីឡដ្ឋាន​បាល់ទាត់​ដែល​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ​ទះ​ដៃ​អបអរសាទរ​ចំពោះ​ការ​ប្តេជ្ញា​របស់​លោក​ស្រី​ដើម្បី​ដោះ​ស្រាយ​បន្ទុក​បំណុល​ដ៏​ធ្ងន់​ធ្ងរ។

​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ស្រី Kamala Harris

លោក​ស្រី Castro មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​បើក​ថា ៖«មហន្តរាយ​សេដ្ឋកិច្ច​ដែល​ខ្ញុំ​កំពុង​ទទួល​គឺគ្មាន​អ្វី​ប្រៀប​បាន​ទេ​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​របស់​យើង»។

លោក​ស្រី​អនុប្រធានាធិបតី​អាមេរិក Harris ត្រូវ​បាន​គេ​ទះ​ដៃសាទរ​​យ៉ាង​ខ្លាំង​នៅ​ពេល​ត្រូវ​បាន​ណែន​នាំ​ខ្លួន​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នោះ​បាន​អបអរសាទរដល់​លោក​ស្រី Castro ជុំ​វិញ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ប្រជា​ធិបតេយ្យ​របស់​លោក​ស្រី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម