ព័ត៌មានអន្ដរជាតិ
មេដឹកនាំអ៊ុយក្រែន បញ្ជាឲ្យស៊ើបអង្កេត ការបាញ់សម្លាប់រង្គាលនៅរោងចក្រមីស៊ីល
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមករា បានបញ្ជាឲ្យប៉ូលិសស៊ើបអង្កេតលើការបាញ់ប្រហារសម្លាប់រង្គាលមួយ ជាស្នាដៃរបស់សមាជិកឆ្មាំជាតិ ដែលបណ្តាលឲ្យមនុស្សចំនួន៥នាក់ស្លាប់និងច្រើននាក់ទៀតរងរបួស។

នៅក្នុងអំពើហិង្សាដ៏អាក្រក់បំផុតរបស់សេវាកម្មសន្តិសុខអ៊ុយក្រែន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ, ទាហានឆ្មាំជាតិអាយុ២១ឆ្នាំម្នាក់បានបើកការបាញ់ប្រហារនៅរោងចក្រមីស៊ីល Pivdenmash កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។

ក្រោយមក ខ្មាន់កាំភ្លើងឈ្មោះ Artem Ryabchuk អាយុ២១ឆ្នាំ ត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរតាមប្រមាញ់អស់រយៈពេលមួយម៉ោង។

ការវាយប្រហារនេះកើតឡើង ចំពេលដែលអ៊ុយក្រែនកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ខណៈរុស្ស៊ីដាក់ទ័ពរាប់ម៉ឺននាក់នៅព្រំដែនរបស់ប្រទេសអតីតសូវៀតមួយនេះ ប៉ុន្តែភ្លាមៗ មិនទាន់មានការចង្អុលបង្ហាញអំពីទំនាក់ទំនងរវាងការបាញ់ប្រហារនេះ ជាមួយនឹងការគំរាមកំហែងរបស់រុស្ស៊ីនៅឡើយទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Zelensky បានហៅការបាញ់ប្រហារនៅក្នុងទីក្រុងឧស្សាហកម្ម Dnipro ថា “គួរឲ្យភ័យខ្លាច” ហើយបានផ្ញើសាររំលែកទុក្ខដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់ជនរងគ្រោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អ៊ុយក្រែន ទម្លាយវីដេអូបាញ់សម្លាប់មនុស្សស្តែងៗ នៅរោងចក្រមីស៊ីលម្សិលមិញ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី