ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងការពារជំងឺអេដស៍ប្រើបច្ចេកវិទ្យា mRNA ចាប់ផ្តើមធ្វើតេស្តលើមនុស្ស
ការធ្វើតេស្តសាកល្បងលើមនុស្សនៃវ៉ាក់សាំងបង្ការជំងឺអេដស៍ដែលប្រើបច្ចេកវិទ្យា messenger RNA (mRNA) បានចាប់ផ្តើមហើយ។ នេះបើយោងតាមក្រុមហ៊ុនឱសថ Moderna និងគំនិតផ្តួចផ្តើមវ៉ាក់សាំងអេដស៍អន្តរជាតិ (IAVI) បាននិយាយកាលពីថ្ងៃទី២៧ ខែមករា។
ការសាកល្បងផ្នែកទី១នេះកំពុងត្រូវបានធ្វើនៅសហរដ្ឋអាមេរិកក្នុងចំណោមយុវជនសុខភាពល្អ៥៦នាក់ដែលមិនមានរោគអេដស៍។ បើទោះបីជា ការសិក្សាស្រាវជ្រាវរយៈពេល៤ទសវត្សរ៍មកហើយក្តី ក៏ក្រុមវេជ្ជបណ្ឌិតនៅមិនទាន់ផលិតវ៉ាក់សាំងការពារមនុស្សពីការឆ្លងជំងឺអេដស៍ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។
ប៉ុន្តែសេចក្តីសង្ឃឹមកើតមានជាមួយនឹងភាពជោគជ័យនៃបច្ចេកវិទ្យា mRNA ដែលត្រូវបានផលិតជាវ៉ាក់សាំងបង្ការកូវីដ-១៩ក្នុងរយៈពេលកំណត់ រាប់ទាំងវ៉ាក់សាំង Moderna ផង។

គោលបំណងនៃវ៉ាក់សាំងឥឡូវនេះកំពុងធ្វើតេស្តគឺដើម្បីជំរុញការផលិតប្រភេទអង់ទីគ័រហៅថា«អង់ទីគ័រអព្យាក្រឹតទូលំទូលាយ (bnAbs)» ដែលអាចប្រឆាំងវីរុសអេដស៍ជាច្រើនដែលកំពុងចរាចរណ៍សព្វថ្ងៃនេះ។
វ៉ាក់សាំងនេះត្រូវបានគេកំណត់ឲ្យបង្រៀន B lymphocytes ដែលជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំដើម្បីដំណើរការអង់ទីគ័រទាំងនោះ។
ក្នុងការសាកល្បង អ្នកស្ម័គ្រចិត្តត្រូវបានចាក់ដោយសារធាតុ immunogen ជាសារធាតុអាចបង្កឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ហើយបន្ទាប់មក immunogen ជំរុញតាមក្រោយ។ សារធាតុទាំងនេះនឹងត្រូវផ្តល់តាមរយៈបច្ចេកវិទ្យា mRNA ។ ក្រុមហ៊ុន Moderna និង IAVI ដែលជាអ្នកស្រាវជ្រាវបាននិយាយក្នុងសេចក្តីប្រកាសមួយថា ៖«ការចាប់ផ្តើម bnAbs ត្រូវបានពិចារណាយ៉ាងទូលំទូលាយចំពោះគោលដៅនៃការចាក់់វ៉ាក់សាំងបង្ការជំងឺអេដស៍ ហើយនេះជាជំហានទី១ដែលដំណើរការ»។
លោក David Diemert ប្រធានស៊ើបអង្កេតមួយនៃកន្លែង៤ដែលធ្វើតេស្តនៅសាកលវិទកយាល័យ George Washington សហរដ្ឋអាមេរិកបាននិយាយថា ៖«សារធាតុ immunogens នឹងត្រូវការបន្ថែមដើម្បីនាំផ្លូវប្រព័ន្ធភាពស៊ាំ ប៉ុន្តែការបញ្ចូលគ្នាជំរុញដំបូងអាចជាសមាសធាតុសំខាន់ទី១នៃមុខងារការពារមេរោគអេដស៍ជាយថាហេតុ»។
សារធាតុ immunogens បានប្រើក្នុងការសាកល្បងនេះត្រូវផលិតដោយ IAVI និងវិទ្យាស្ថានស្រាវជ្រាវ Scripps ដោយមានការគាំទ្រពីមូលនិធិ Bill & Melinda Gates Foundation វិទ្យាស្ថានជាតិអាឡែរហ្ស៊ី និងជំងឺឆ្លង និង Moderna របស់សហរដ្ឋអាមេរិក។
តាមពិតទៅកាលពីឆ្នាំមុនបានធ្វើការសាកល្បងម្តងដោយសារធាតុ immunogen ប៉ុន្តែមិនមានបច្ចេកវិទ្យា mRNA ទេ។ ពេលនោះ វាបង្ហាញថា ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដែលចង់បានត្រូវបានបង្កឡើងនៅក្នុងមនុស្សរាប់សិបនាក់ដែលចូលរួមក្នុងការស្រាវជ្រាវ។
ជំហានបន្ទាប់គឺនឹងនាំយក Moderna ជាមួយបច្ចេកវិទ្យា mRNA ថ្មី។
Moderna-IAVI បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖«ផ្តល់ឲ្យល្បឿនដែលវ៉ាក់សាំង mRNA អាចត្រូវបានផលិត ទម្រង់នេះផ្តល់នូវវិធីសាស្រ្ត និងឆ្លើយតបកាន់តែរហ័សចំពោះការរចនា និងការធ្វើតេស្តវ៉ាក់សាំង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត