Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ និង​ ​រុស្ស៊ី​​ ចាប់​​ដៃ​​គ្នា​​កសាង​​ស្ថានីយ៍​​រុក​​រក​​ឋាន​ព្រះ​ចន្ទ​

បានផុស

នៅ

ប្រទេស​ចិន និង​រុស្ស៊ី​នឹង​ចុះហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ដើម្បី​កសាង​ស្ថានីយ៍​ស្រាវ​ជ្រាវ​​ឋាន​ព្រះ​ចន្ទ។ នេះ​បើ​តាម​មន្ត្រី​នៅ​ទី​ភ្នាក់​ងារ​អវកាស​ចិន​បាន​និយាយ។

លោក Wu Yanhua អនុប្រធាន​រដ្ឋបាល​​អវកាស​ជាតិ​ចិន​បាន​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​សុក្រ​ក្នុង​ទី​ក្រុង​ប៉េកាំង​ថា ប្រទេស​ទាំង​ពីរ​មាន​គោល​បំណង​បញ្ចប់​ការ​សាង​សង​ហេដ្ឋារចនា​សម្ពន្ធ​ជា​មួលដ្ឋាន​សម្រាប់​ស្ថានីយ៍​ឋាន​ព្រះ​ចន្ទ​ត្រឹម​ឆ្នាំ​២០៣៥។

លោក​បន្ត​ថា ការ​កសាង​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ប្រព័ន្ធ​សម្រាប់​ថាមពល ទំនាក់​ទំនង និង​ឧបករណ៍​ជំនួយ​ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Liu Jizhong ប្រធាន​មជ្ឈមណ្ឌល​វិស្វកម្ម​អវកាស និងរុករកឋាន​ព្រះច័ន្ទរបស់ចិន បាន​និយាយ​ថា ចិន និង​រុស្ស៊ី​ក៏​បាន​ព្រម​ព្រៀង​គ្នាដើម្បី​សហការ​លើ​ការ​បាញ់​បង្ហោះ​បេសកកម្ម​មនុស្ស​យន្ត​​ទៅ​ឋាន​ព្រះ​ចន្ទ​ Chang’e 7 ប្រហែល​ជា​ឆ្នាំ​២០២៥។

សេចក្តី​ប្រកាស​នេះ​គឺ​ជា​សញ្ញា​ថ្មី​បំផុត​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ។ លោក​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​មេ​ដឹក​នាំ​កំពូល​ម្នាក់​ក្នុង​ពិភព​លោក​ដែល​នឹង​​ធ្វើ​ដំណើរ​ទស្សនកិច្ច​​ទៅ​ទី​ក្រុង​បេកាំង​ដើម្បី​ចូល​រួម​ជា​គណៈ​អធិបតីក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពុក​រដូវ​រងា​នា​សប្តាហ៍​ក្រោយ​នេះ។

ចាប់​ដៃ​គ្នា​ធ្វើ​ការ ចិន និង​រុស្ស៊ី​​កំពុង​តែ​បង្កើន​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​ទៅ​ឋាន​ព្រះ​ចន្ទ​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​អវកាស​ក្នុង​លោក។ សហរដ្ឋ​អាមេរិក​នា​ខែ​ក្រោយ​នេះ​គ្រោង​ធ្វើ​តេស្ត​កម្មវិធី​ធំ​មួយ​ដែល​ជា​កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ជូនអវកាសយានិកត្រឡប់ទៅឋានព្រះច័ន្ទវិញនៅចុងទសវត្សរ៍នេះ។

លោក Ye Peijian ប្រធាន​អ្នក​ឌីហ្សាញយានអវកាសព្រះ​ចន្ទ​ដំបូង​គេរបស់​ចិន​បាន​ប្រាប់​អ្នក​កាសែត​ថា ចិន​ប្រហែល​ជា​អាច​បញ្ជូន​អវកាសយានិក​ទៅ​ឋាន​ព្រះ​ចន្ទ​លើក​ដំបូង​ត្រឹម​ឆ្នាំ​២០៣០។

លោក Liu បន្ថែម​ថា មុន​នេះ ចិន​ក៏​ចង់​បញ្ជូន​បេសកកម្ម​មនុស្ស​យន្ត​ទៅ​រុក​រក​ការចែកចាយទឹក ក៏ដូចជាប៉ូលនៃព្រះចន្ទ។

បេសកកម្ម​ថ្មី​បំផុតរបស់​ចិន​ទៅ​ឋាន​ព្រះ​ចន្ទ​គឺ Chang’e 5 ដែល​ទើប​តែ​ត្រឡប់​មក​មក​ផែន​ដី​វិញ​កាល​ពី​ឆ្នាំ​មុន​ដោយ​នាំ​មក​ជា​មួយ​​​សំណាក​ព្រះ​ចន្ទ។ យានរុករក​ដែល​បាន​ចុះ​ចត​នៅឆ្ងាយ​ពីផ្នែក​​នៃព្រះច័ន្ទក្នុងឆ្នាំ ២០១៩​ នៅតែកំពុងរុករកផ្ទៃ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ nytimes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ វិនាទី មុន

រាជបណ្ឌិត្យសភាកម្ពុជា ជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិលើកទី១៣

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

ជីវិតកម្សាន្ដ៦ នាទីutes មុន

Kimberly ប្រាប់ហេតុផលមិនអាចយកកូនបានភ្លាមៗ ទោះរៀបការជិត២ឆ្នាំក្ដី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ការបង្រ្កាបក្រុម​ឆបោក Call- Center​ កាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុ ២០%

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ពេជ សោភ័ន៖ វិធានការគន្លឹះក្នុងវិស័យអប់រំ ជាវិធានការថ្មីដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៤ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

Sokha Hotels

ព័ត៌មានពេញនិយម