ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងនៅ ជប៉ុន ព្រួសផេះ និងផ្សែងយ៉ាងសន្ធោសន្ធៅពេញមេឃ
រូបភាព និងវីដេអូដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិតនៅថ្ងៃសុក្រនេះបានបង្ហាញថា ផ្សែង និងផេះយ៉ាងសន្ធោសន្ធៅត្រូវបានគេមើលឃើញព្រួសចេញ និងហោះឡើងលើមេឃ បន្ទាប់ពីភ្នំភ្លើង Sakurajima បានផ្ទុះលើកោះ Kyushu ប្រទេសជប៉ុន ។

ស្ថិតនៅលើកោះ Kyushu ភាគខាងត្បូង ភ្នំភ្លើង Sakurajima ត្រូវបានចាត់ទុកថាជាភ្នំភ្លើងសកម្មបំផុតមួយរបស់ពិភពលោក ។ វាបញ្ចេញផេះ និងកម្អែជារៀងរាល់ ៤ ទៅ ២៤ ម៉ោង ហើយភ្នំភ្លើងនេះក៏ស្ថិតនៅក្បែរឆ្នេរ Kagoshima ជាទីក្រុងដែលមានមនុស្សរស់នៅប្រហែល ៦០០,០០០ នាក់ ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន volcanodiscovery.com បានឲ្យដឹងថា ការផ្ទុះដ៏ធំបំផុតរបស់វាបានកើតឡើងនៅចន្លោះឆ្នាំ ១៤៧១ ឆ្នាំ ១៤៧៦ និងឆ្នាំ ១៩១៤ ហើយចុងក្រោយបំផុតនៅឆ្នាំ ២០១៧ ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនស្ថិតនៅចំណុចប្រសព្វនៃផ្លាកតិចតូនិកធំៗចំនួន ៤ ដែលធ្វើឲ្យប្រទេសនេះមានការផ្ទុះភ្នំភ្លើងជាញឹកញាប់ និង ២០ ភាគរយនៃការរញ្ជួយដីខ្លាំងបំផុតរបស់ពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The National News
ចុចអាន ៖ ផ្ទួនៗ ទើបផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ ពេលនេះ តុងហ្គា ជួបគ្រោះរញ្ជួយដីខ្លាំងក្លាយមួយទៀត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់