ព័ត៌មានអន្ដរជាតិ
នាយកជាន់ខ្ពស់ប្រេង៤រូបហាមចេញពីប៉េរូ ក្រោយធ្លាយប្រេងមហាសាលចូលសមុទ្រ
នាយកជាន់ខ្ពស់នៃក្រុមហ៊ុនប្រេង៤រូបត្រូវបានហាមចាកចេញពីប្រទេសប៉េរូ ដោយសារអាជ្ញាធរបានកំពុងស៊ើបអង្កេតជុំវិញការធ្លាយប្រេងដ៏មហាសាលបង្ខំឲ្យទីក្រុង Lima ប្រកាសអាសន្នបរិស្ថានកាលពីដើមខែនេះ។
បំរាមធ្វើដំណើរនឹងមានរយៈពេល១៨ខែ។ នេះបើយោងតាមចៅក្រុមលោក Romualdo Aguedo។ បំរាមត្រូវបានដាក់លើបុគ្គលិកជាន់ខ្ពស់៤រូបនៃក្រុមហ៊ុនថាមពល និងប្រេងអេស្ប៉ាញ Repsol គឺអ្នកគ្រប់គ្រងទូទៅនៃរោងចក្រចម្រាញ់ប្រេង La Pampilla លោក Jaime Fernández-Cuesta និងនាយក៣ទៀតគឺ Renzo Tejada, Gisela Posadas និង José Rey ។
យោងតាមមេធាវីរបស់ពួកគេដែលបាននិយាយថា អ្នកទាំង៤នាក់នឹងមិនប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះឡើយ។ ជាពិសេសទៀតនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន Repsol គ្រោងសហការជាមួយអាជ្ញាធរដើម្បីស៊ើបអង្កេតជុំវិញគ្រោះមហន្តរាយនោះផងដែរ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីប៉េរូ លោក Pedro Castillo បានប្រកាសអាសន្នបរិស្ថានសម្រាប់តំបន់សមុទ្រដែលរងផលប៉ះពាល់ពីការបែកធ្លាយចេញប្រេងនោះ ដោយបានហៅថាជា«គ្រោះមហន្តរាយបរិស្ថាន»។
កាលពីថ្ងៃទី១៥ ខែមករាកន្លងទៅ ការបែកធ្លាយប្រេងបានកើតមានឡើង នៅពេលប្រេងឆៅកំពុងត្រូវបានបូមចេញពីនាវាទៅរោងចក្រ La Pampilla ដែលគ្រប់គ្រងដោយក្រុមហ៊ុន Repsol បន្ទាប់ពីភ្នំភ្លើងដ៏មហិមាបានផ្ទុះឡើងចម្ងាយរាប់ពាន់គីឡូម៉ែត្រពីប្រទេសតុងហ្គោ។
នាវាដឹកប្រេងត្រូវបានវាយប្រហារដោយរលកធំខ្លាំងៗដែលបណ្តាលឲ្យផ្ទុះនៅផ្នែកខាងក្រោមហើយធ្លាយប្រេងឆៅជាង៦០០០បារ៉ែលចូលទឹកនៅជិតខណ្ឌ Ventanilla ក្នុងទីក្រុងកំពង់ផែសំខាន់ Callao របស់ប្រទេសប៉េរូ។
ចាប់ពីនោះមក ប្រេងត្រូវបានគេប្រទាស់ឃើញនៅក្នុងមហាសមុទ្រ និងតាមឆ្នេរខ្សាច់មាត់សមុទ្រប្រទេសប៉េរូ ក្នុងនោះមានទាំងនៅកោះ Pescadores និងកោះ Puntas Guaneras ជាដើម។
រដ្ឋាភិបាលប៉េរូបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ៖«ការធ្លាយប្រេងឆៅបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង និងធ្ងន់ធ្ងរលើប្រព័ន្ធអេកូសាស្ត្រសមុទ្រដែលសំបូរជីវចម្រុះ និងហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ»៕
ប្រែសម្រួល៖ វិរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ