ព័ត៌មានអន្ដរជាតិ
ទ័ពជើងទឹករុស្ស៊ីនឹងចូលរួមក្នុងសមយុទ្ធលើកទី ១ ជាមួយនាវាអង្គការណាតូក្នុងរយៈពេលមួយទសវត្សរ៍
នាវានៃកងទ័ពជើងទឹករុស្ស៊ីនឹងចូលរួមធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំជាមួយប្រជាជាតិអង្គការណាតូ រួមទាំង សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ផងដែរ ខណៈសមយុទ្ធយោធានេះនឹងត្រូវរៀបចំឡើងនៅខែកុម្ភៈនៅឯឆ្នេរសមុទ្រប្រទេសប៉ាគីស្ថាន ។
កងនាវាចររុស្ស៊ីក៏ធ្លាប់បានចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយអង្គការណាតូកាលពីឆ្នាំ ២០១១ ផងដែរ នៅពេលសមយុទ្ធ Bold Monarch ត្រូវបានធ្វើឡើងនៅឯនាយឆ្នេរភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ ។
កងនាវាចរនៅសមុទ្រខ្មៅបានប្រាប់អ្នកយកព័ត៌មានថា ចំណែកសមយុទ្ធដែលមានឈ្មោះថា AMAN-2021 នេះវិញនឹងបង្រួបបង្រួមនាវានៃកងទ័ពជើងទឹកប៉ាគីស្ថាន និងរុស្ស៊ី កងនាវាចរអាមេរិក កងនាវាចរចក្រភពអង់គ្លេស កងនាវាចរចិន កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន កងនាវាចរទួរគី កងនាវាចរហ្វីលីពីន កងនាវាចរម៉ាឡេស៊ី កងនាវាចរស្រីលង្កា និងកងនាវាចរឥណ្ឌូនេស៊ី ជាដើម” ។
គួរបញ្ជាក់ថា សមយុទ្ធនេះនឹងត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ ២០២១ នៅដែនទឹកទីក្រុងការ៉ាជី ខណៈប្រទេសរុស្ស៊ីនឹងត្រូវបានតំណាងដោយកងនាវាចម្បាំង នាវាល្បាត ទូកជួយសង្គ្រោះ អង្គភាពទ័ពជើងទឹក កងកម្លាំងបោសសំអាតមីន និងឧទ្ធម្ភាគចក្រដែលមានមូលដ្ឋាននៅសមុទ្រ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ច្បាប់ថ្មីរបស់រុស្ស៊ី៖ មួយជីវិតនេះ ពូទីន ធ្វើអ្វីក៏គ្មានទោសដែរ
ចុចអាន ៖ លោក Putin បញ្ជាឲ្យចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ទ្រង់ទ្រាយធំដល់ពលរដ្ឋ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ