Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស ២ លាននាក់ កំពុងប្រឈមនឹងការខ្វះស្បៀងអាហារយ៉ាងខ្លាំង នៅប្រទេស អេត្យូពី

បានផុស

នៅ

កម្មវិធីស្បៀងអាហារពិភពលោក (WFP ) របស់អង្គការសហប្រជាជាតិ និយាយថា មនុស្ស ២ លាននាក់ កំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងយ៉ាងខ្លាំង​ នៅភាគខាងជើង​ប្រទេស​អេត្យូពី ចំពេលមានការប្រយុទ្ធគ្នា​ នៅតែបន្ត​រវាងកងទ័ពរដ្ឋាភិបាល និង​កងកម្លាំង​ជនជាតិ​ភាគតិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ WFP បាននិយាយថា​ស្ទើរតែ ៤០ ភាគរយនៃ​ប្រជាជននៅក្នុងតំបន់ Tigray កំពុងទទួលរងនូវកម្រិត​អសន្តិសុខ​ស្បៀង​យ៉ាងធ្ងន់ធ្ងរ។ ការ​ប្រយុទ្ធ​គ្នា​នេះ​ បាន​បង្ខំ​ជនជាតិ Tigrayan ជាច្រើន​នាក់​ ភៀសខ្លួន​ចេញ​ពី​ផ្ទះ​របស់​ពួកគេ។

របាយការណ៍​បាន​បន្ថែម​ថា មនុស្សជាច្រើននៅក្នុងតំបន់ កំពុង​កាត់​បន្ថយ​បរិមាណ និង​ចំនួន​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ។ ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន គឺ​ខ្វះ​អាហារូបត្ថម្ភ ដែល​បណ្ដាល​ឲ្យ​មានការ​លូតលាស់​ក្រិន។

WFP ក៏​បាន​និយាយ​ថា ខ្លួនមិនអាចដឹក​ជញ្ជូន​ស្បៀងអាហារ​ ទៅកាន់តំបន់ទាំង​នេះបាន ចាប់​តាំងពីពាក់កណ្តាលខែធ្នូ ដោយសារ​លក្ខខណ្ឌ​សន្តិសុខ កាន់តែយ៉ាប់យ៉ឺន។

នាយកប្រចាំតំបន់​របស់ WFP ប្រចាំនៅអាហ្វ្រិក​ខាងកើត លោក Michael Dunford បាននិយាយ​ថា “យើងត្រូវការភាគីទាំងអស់នៃ​ជម្លោះ ​ដើម្បីយល់ព្រម​លើ​ការផ្អាកមនុស្សធម៌ និងច្រករបៀង​ដឹកជញ្ជូន​ ដែលបានយល់ព្រមជាផ្លូវការ ដូច្នេះការផ្គត់ផ្គង់ អាច​ទៅ​ដល់​មនុស្ស​រាប់លាននាក់ ​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​ភាពអត់ឃ្លាន”។

គួរ​បញ្ចាក់​ថា​ ការ​ប្រយុទ្ធ​គ្នា​បាន​បន្ត​ចាប់​តាំង​ពី​ឆ្នាំ ២០២០ ដោយ​មិន​មាន​សញ្ញា​នៃ​ការ​បញ្ចប់​ជម្លោះ​នោះ​ទេ។ កងកម្លាំង​រដ្ឋាភិបាល តាមសេចក្តីរាយការណ៍ បានធ្វើការវាយប្រហារ​តាមអាកាសជាច្រើនលើក ​ក្នុងខែនេះ ដោយបានសម្លាប់មនុស្សជាច្រើននាក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nhk

ចុចអាន៖តើ ណាតូ ជាអ្វី ទើបហ៊ានដាក់សម្ពាធលើ រុស្ស៊ី បើឈ្លានពាន អ៊ុយក្រែន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

សន្តិសុខសង្គម២៤ ម៉ោង មុន

យុវជនម្នាក់ មិនដឹងមានវិបត្តិអ្វីមកលោតទឹកនៅលើស្ពានជ្រោយចង្វារ បន្សល់ទុកស្បែកជើង និងទូរសព្ទ

Sokha Hotels

ព័ត៌មានពេញនិយម