Connect with us

ព័ត៌មានអន្ដរជាតិ

​នាយក​រដ្ឋ​មន្ត្រី​ព័រទុយហ្គាល់​​ Costa​ ឈ្នះ​​សំឡេង​​​ភាគ​​ច្រើន​​ក្នុង​​ការ​​បោះ​ឆ្នោត​​​ម្សិល​​មិញ

បានផុស

នៅ

គណបក្សសង្គម​កណ្តាល-​ឆ្វេងនិយម​របស់​ប្រទេស​ព័រទុយហ្គាល់​បាន​ឈ្នះ​សំឡេង​ភាគ​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​សកល​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ដែល​ធានា​​អាណត្តិ​ថ្មី​ដ៏រឹង​មាំ​សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រីលោក Antonio Costa ដែល​លេច​ធ្លោ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​តុល្យភាព​សាធារណៈ។

លោក Antonio Costa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​ដែល​​មាន​​អ្នក​ទៅ​បោះ​ឆ្នោត​ច្រើន​លើស​ការ​រំពឹង​​ទុក​បើ​ទោះ​ជា​មានវិបត្តិ​កូវីដ-១៩​ចេញ​មក​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី​​គណបក្ស​សសង្គម​និយម​បាន​ចាញ់​ប្រៀប​ខ្លាំង​​ក្នុង​ការ​ធ្វើ​ស្ទង់​មតិ​មុន​ពេល​បោះ​ឆ្នោត ហើយ​ប្រការ​នេះ​មាន​ន័យ​ថា ព័រទុយហ្គាល​​នឹង​មាន​រដ្ឋាភិបាល​ស្ថិរភាព​​ដើម្បី​ពិនិត្យ​មើល​​ការ​អនុវត្ត​មូលនិធិស្តារ​កូវីដ។

ការបោះឆ្នោតនេះត្រូវបាន​អំពាវ​នាវ​កាលពីខែវិច្ឆិកា បន្ទាប់ពីសម្ព័ន្ធ​ភាព​​អតីតកុម្មុយនិស្ត និង​ប្លុក​ឆ្វេងនិយម​រឹងមាំ​របស់ Costa បានចូលរួម​ក្នុង​សិទ្ធិ​ទម្លាក់​ថវិកា​របស់​រដ្ឋាភិបាល​ភាគ​តិច​របស់​លោក។ ជា​លទ្ធផល គណបក្ស​ឆ្វេង​និយម​ទាំង​ពីរ​​បាត់​បង់​អាសនៈ​របស់​ពួក​គេ​ជាង​ពាក់​កណ្តាល។ នេះ​បើ​យោង​តាមលទ្ធផល។

លោក Antonio Costa ផ្តល់បទ​សម្ភាស

បន្ទាប់​ពី​ការ​ស្ទង់​មតិ​កាល​ពី​សប្តាហ៍​មុន លោក Costa បាន​ទទួល​ស្គាល់​ខ្លួន​ឯង​ថា ពលរដ្ឋ​ព័រទុយហ្គាល់​មិន​ចង់​​ផ្តល់​ឲ្យ​​លោក​នូវ​​សំឡេង​ភាគ​ច្រើន​ទាំង​ស្រុង​ទេ និង​បាន​និយាយ​ថា លោក​បាន​ត្រៀម​ខ្លួន​ដើម្បី​ចង​សម្ព័ន្ធភាព​ជា​មួយ​គណបក្ស​ដែល​មាន​ឆន្ទៈ​ដូច​គ្នា។

​ក្នុង​សុន្ទរកថា​ជ័យជម្នះ​ លោក​​មាន​ប្រសាសន៍​ថា ៖«ការ​ទទួល​បាន​សំឡេង​ភាគ​ច្រើន​មិន​មែនមាន​ន័យ​ថា មាន​អំណាច​ទាំង​ស្រុង​នោះ​ទេ។ វា​មិន​មែន​មាន​ន័យ​ថា ដឹក​នាំ​ម្នាក់​ឯង​នោះ​ទេ។ វា​ជា​ការ​ទទួល​ខុស​ត្រូវ​កើន​ឡើង និង​មានន័យ​ថា ដឹក​នាំ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ព័រទុយហ្គាល់​ទាំង​អស់»។

អ្នក​គាំទ្រលោក Antonio Costa

មុន​ពេល​លទ្ធផល​ប្រកាស​ចុង​ក្រោយ លោក Costa បាន​និយាយ​ថា គណបក្ស​របស់​លោក​ឈ្នះ​​បាន​១១៧ ឬ​១១៨​អាសនៈ ក្នុង​ចំណោម​អាសនៈ​សភា​២៣០​​ដែល​បាន​កើន​ឡើង​ពី​១០៨​អាសនៈ​ដែល​ទទួល​បាន​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៩៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម