Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​វិភាគ​ថា លោក​ គីម​ ជុងអ៊ុន​ ចង់​ឲ្យ​ពិភព​លោក​​ដឹង​ថា​ កូរ៉េ​ខាង​ជើង​នៅតែជាបញ្ហា

បានផុស

នៅ

ចាប់​តាំង​ពី​ចូល​ឆ្នាំ​២០២២​មក ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​មីស៊ីល​រហូត​ដល់​៧​គ្រាប់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៣០​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ផ្គើន​នឹង​បំរាម​របស់​អង្គការ​សហ​ប្រជា​ជាតិ និង​ច្បាប់​អន្តរជាតិ។

យោង​តាម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​តេស្ត​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ពេល​ត្រឹម​តែ​៤​សប្តាហ៍​នៃ​ដើម​ឆ្នាំ​២០២២ បាន​បង្ហាញ​ថា មេ​ដឹក​នាំ គីម ជុងអ៊ុន កំពុង​ពេញ​គោល​ដៅ​ក្នុង​ស្រុក និង​បង្ហាញពិភព​លោក​ដែល​កំពុង​ច្របូក​ច្របល់​កាន់​តែ​ខ្លាំង​ថា​ ទីក្រុង​ព្យុងយ៉ាង​នៅ​តែ​ជា​តួ​អង្គ​​មួយ​ដែល​​ប្រជែង​អំណាច និង​ឥទ្ធិពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Leif-Eric Easley សហ​ស្ត្រាចារ្យ​ឯកទេស​ការ​សិក្សា​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ Ewha Womans ក្នុង​ទី​ក្រុង​សេអ៊ួល បាន​និយាយ​ថា ៖«តាម​រយៈ​ការ​គំរាម​កំហែង​ធ្វើ​ឲ្យ​អាស៊ី​អស្ថិរភាព ខណៈ​​ធន​ធាន​សកល​លាត​សន្ធឹត​ស្តើង​ៗ​នៅ​ទីកន្លែង​ផ្សេង​ៗ រដ្ឋាភិបាល​ទី​ក្រុង​ព្យុងយ៉ាង​កំពុង​ទាម​ទារ​ឲ្យ​ពិភព​លោកចំណាយ​​វា​ដើម្បី​ធ្វើ​សកម្មភាព​ដូច​​អំណាច​នុយក្លេអ៊ែរដែល​ទទួល​ខុស​ត្រូវ»។

ការ​បាញ់​សាក​ល្បង​មីស៊ីល​ទាំង​៧​គ្រាប់​នោះបាន​ដំណើរ​​ការ​យ៉ាង​រលូន​ជា​​អ្វី​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជាមីស៊ីលនាំ​ផ្លូវ​​លឿន​ជាង​សំឡេង និង​ជា​អាវុធ​​ដែល​មាន​ឥទ្ធិពល​​​មួយ​ក្នុង​លោក​ដែល​​ជាមីស៊ីល​​ប្លាស្ទិក​ចម្ងាយឆ្ងាយ​បំផុត​ (IRBM) ​ជា​ការ​បាញ់​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ​​​២០១៧​។

ទាង​អស់​នេះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​សន្យា​របស់​លោក គីម ដែល​ប្តេជ្ញា​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​មាន​អំណាច​មិន​ត្រឹម​តែ​ឈរ​ជើង​​រឹង​មាំ​ក្នុង​ចំណោម​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​ជា​សត្រូវ​ឈឺ​ក្បាល​ពី​ចម្ងាយ​សម្រាប់​ប្រទេស​នានា​ដូច​ជា​សហរដ្ឋ​អាមេរិក​ជា​ដើម។ ការ​បាញ់​សាក​ល្បង​មីស៊ីលចម្ងាយ​ឆ្ងាយ​បំផុត​កាល​ពី​ថ្ងៃ​អាទិត្យ​​​អាច​ជាគោល​ដៅ​វាយ​ប្រហារ​លើ​កោះហ្គាំ​របស់​អាមេរិក​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

លោក គីម មាន​ហេតុ​ផល​​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ទី​ក្រុង​សេអ៊ួល​ដែល​អាច​ទៅ​រួច​​​សម្រាប់​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី​នា​ខែ​មីនា​ខាង​មុខ។ ក្រុមគណបក្ស​​អភិរក្ស​ស្ថិត​នៅ​ពី​ក្រោយ​បេក្ខភាព​ប្រធានាធិបតីលោក​ Yoon Suk Yeol ដែល​មាន​ឱកាស​ផ្តួល​គណបក្ស​ប្រជា​ធិបតេយ្យ​កំពុង​កាន់​អំណាចសព្វ​ថ្ងៃ​ ដែល​មាន​លោក Lee Jae-myung អាច​ជា​អ្នក​បន្ត​វេន​ពី​​លោក​ប្រធានាធិបធី Moon Jae-in ប្រសិន​បើ​បក្ស​នេះ​ឈ្នះ​ឆ្នោត​ទៀត។

អ្នក​វិភាគ​បាន​និយាយ​ថា រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក Yoon អាច​ត្រូវ​បាន​គេ​រំពឹង​ថា ប្រកាន់​យក​ខ្សែ​បន្ទាត់​រឹង​មួយ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង បើ​ប្រៀប​ធៀប​នឹង​ការ​ដឹក​នាំ​ដោយ​លោក Lee។

លោក Yoon ថែម​ទាំង​បណ្តុះ​គំនិតថា កូរ៉េ​ខាង​ត្បូង​អាច​វាយ​ប្រហារ​មុន​គេ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង។ លោក​ថា ៖«ខ្ញុំ​គិត​ថា វា​ជា​ឥរិយាបថ​ដ៏​សំខាន់​សម្រាប់​ពួក​យើង​ដែល​ត្រូវ​មាន»។

សម្រាប់​សហរដ្ឋ​អាមេរិក រដ្ឋបាល​ប្រធានាធិបតី ចូ បៃដិន បានដាក់​គំនាប​​យ៉ាង​ធំ​លើ​កូរ៉េ​ខាង​ជើង​ជា​មួយ​នឹង​បញ្ហា​នយោបាយ​ការ​បរទេស​ដូច​ជា​ចិន តៃវ៉ាន់ និង​ថ្មី​បំផុត​​នៅ​អ៊ុយក្រែន​​ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​រួម​ទាំង​វិបត្តិ​កូវីដផង។

លោក Easley បាន​និយាយ​ថា ៖«សម្រាប់​ជា​បញ្ហា និង​សម្រាប់​កាន់​តែ​ធ្ងន់​ធ្ងរ លោក បៃដិន កំពុង​បង្ហាញ​គ្មាន​ភ្លើង និង​គ្មាន​កំហឹង»។

កាល​ពី​ឆ្នាំ​មុន​ដែល​ជា​ពេល​ចូល​កាន់​តំណែង​ឆ្នាំ​ដំបូង​របស់​លោក បៃដិន កូរ៉េ​ខាង​ជើង​បាន​បាញ់​​សាក​ល្បង៨​គ្រាប់ ហើយ​គ្មាន​មីស៊ីល​ចម្ងាយ​ឆ្ងាយឥទ្ធិពល​បំផុត​ទេ។ ប៉ុន្តែ​ការ​បាញ់ IRBM កាល​ពីថ្ងៃ​អាទិត្យ​បង្ហាញ​ថា សមត្ថភាព​របស់​កូរ៉េ​ខាង​ជើង​នៅ​តែ​មាន ហើយ​អ្នក​វិភាគ​និយាយ​ថា ការ​ធ្វើ​តេស្ត​ឥឡូវ​នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​ធំ​លើ​រដ្ឋបាល​លោក បៃដិន ដែល​រំជើប​រំជួល​រួច​​ពី​​​​ការ​ដើរ​ខុស​គោល​នយោបាយ​ការ​បរទេសរួច​ទៅ​ហើយ​ ដូច​ជា​ការដក​កង​ទ័ព​ពី​ប្រទេស​អាហ្វហ្គានីស្ថាន និង​ការ​គំរាមសង្គ្រាម​នៅ​អឺរ៉ុប​ពី​រុស្ស៊ី​តាម​រយៈ​ការ​ដាក់​ពង្រាយ​កង​ទ័ព​នៅ​ព្រំ​ដែន​អ៊ុយក្រែន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១០ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម