Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ត្រៀមផលិតវ៉ាក់សាំងកូវីដបើការសាកល្បងលើមនុស្សទទួលជោគជ័យ

បានផុស

នៅ

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ វ៉ាក់សាំងការពារជំងឺកូវីដ១៩ផលិតនៅប្រទេសវៀតណាមឈ្មោះ Nanocovax ដែលបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាឱសថ Nanogen (JSC) មានមូលដ្ឋាននៅទីក្រុងហូជីមិញបានចូលដល់ដំណាក់កាលទីមួយហើយក្នុងចំណោមដំណាក់កាលទាំង៣នៃការសាកល្បងលើមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមដែលទទួលបន្ទុកធ្វើតេស្ត នឹងចាប់ផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្តនៅប៉ុន្មានថ្ងៃខាងមុខនេះហើយវ៉ាក់សាំងដំបូងបំផុតនឹងត្រូវគេចាក់នៅថ្ងៃទី១៧ខែធ្នូ។

ដំណាក់កាលដំបូងនៃការសាកល្បងលើមនុស្សក្នុងគោលបំណងវាយតម្លៃអំពីសុវត្ថិភាពនៃវ៉ាក់សាំងនេះនឹងតម្រូវឲ្យមានការចូលរួមពីមនុស្សដែលមានសុខភាពល្អអាយុចន្លោះ១៨ទៅ៥០ឆ្នាំចំនួន៦០នាក់។ ពួកគេនឹងត្រូវចែកចេញជា៣ក្រុមដោយមួយក្រុមមានគ្នា២០នាក់។

ក្រុមទីមួយនឹងត្រូវគេចាក់វ៉ាក់សាំងចំណុះ២៥មីក្រូក្រាម ទីពីរ៥០មីក្រូក្រាមនិងទីបី៧៥មីក្រូក្រាម។

អ្នកស្ម័គ្រចិត្តទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងចូលសាច់ដុំចំនួន២ដងដោយមានរយៈពេល២៨ថ្ងៃពីគ្នា។

ការសាកល្បងដំណាក់កាលទី២ដែលមានគោលបំណងវាយតម្លៃប្រព័ន្ធភាពស៊ាំរបស់វ៉ាក់សាំង Nanocovax ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែមេសាឆ្នាំ២០២១ដោយមានអ្នកស្ម័គ្រចិត្តចូលរួមយ៉ាងតិច៤០០នាក់អាយុចន្លោះពី១២ទៅ៧៥ឆ្នាំ។

ដំណាក់កាលចុងក្រោយនឹងចាប់ផ្តើមនៅខែសីហាហើយត្រូវការអ្នកស្ម័គ្រចិត្តយ៉ាងតិច១,៥០០នាក់ដែលមានអាយុពី១២ទៅ៧៥ឆ្នាំដូចគ្នា។

ប្រសិនបើការធ្វើតេស្តប្រព្រឹត្តទៅដូចការគ្រោងទុកមែននោះ វ៉ាក់សាំងនេះនឹងត្រូវបានផលិតហើយដាក់ឲ្យប្រើប្រាស់សម្រាប់ប្រជាជនក្នុងតំបន់នៅចុងឆ្នាំ២០២១ឬដើមឆ្នាំ២០២២៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ វៀតណាម នឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដលើមនុស្សនៅសប្តាហ៍ក្រោយ

ចុចអាន៖ នាយករដ្ឋមន្រ្តី វៀតណាម បញ្ជាឲ្យដាក់ទណ្ឌកម្មខ្លាំងក្លាចំពោះអ្នកបំពានច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម