ព័ត៌មានអន្ដរជាតិ
រុស្ស៊ីនិងអាមេរិក ប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកនៅ UN (មានវីដេអូ)
កាលពីថ្ងៃចន្ទទី៣១ខែមករា មានការប៉ះទង្គិចគ្នាយ៉ាងក្តៅគគុករវាងបេសកជនរុស្ស៊ី និងសហរដ្ឋអាមេរិក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីសហរដ្ឋអាមេរិកបានអំពាវនាវឲ្យកោះប្រជុំ ដើម្បីពិភាក្សាអំពីការបង្កើនកងទ័ពរបស់ទីក្រុងមូស្គូនៅតាមព្រំដែន ជាប់ប្រទេសអ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រី Linda Thomas-Greenfield បាននិយាយថា ការប្រមូលផ្តុំនោះ គឺជាការប្រមូលផ្តុំកងទ័ពធំបំផុតដែលអ៊ឺរ៉ុបមិនធ្លាប់ជួបប្រទះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
ទោះបីជាយ៉ាងណាក៏ដោយ សមភាគីរុស្ស៊ីរបស់លោកស្រី បានចោទអាមេរិកពីបទញុះញង់ឲ្យមានកំហឹង និងការជ្រៀតជ្រែកដែលមិនអាចទទួលយកបាន នៅក្នុងកិច្ចការរុស្ស៊ី។

ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vasily Nebenzya បាននិយាយថា មិនមានភស្តុតាងណាមួយដែលបង្ហាញថារុស្ស៊ីកំពុងរៀបចំផែនការសកម្មភាពយោធាប្រឆាំងនឹងអ៊ុយក្រែននោះទេ ហើយការកសាងកងទ័ពរបស់ខ្លួនមិនត្រូវបានបញ្ជាក់ដោយអង្គការសហប្រជាជាតិឡើយ។
លោកនិយាយថា ជាញឹកញាប់ រុស្ស៊ីបានដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ខ្លួន ហើយថានេះមិនមែនជារឿងរបស់ក្រុងវ៉ាស៊ីនតោនទេ។ រដ្ឋបាលលោក Biden កំពុង បង្កើនភាពតានតឹង និងវោហាសាស្ត្រ ហើយបង្កឲ្យមានការកើនឡើងនៃជម្លោះ។

លោកបន្ត “នេះមិនមែនគ្រាន់តែជាការជ្រៀតជ្រែកដែលមិនអាចទទួលយកបាននៅក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប៉ុនប៉ងបំភាន់សហគមន៍អន្តរជាតិ អំពីស្ថានភាពពិតនៅក្នុងតំបន់ និងហេតុផលសម្រាប់ភាពតានតឹងពិភពលោកនាពេលបច្ចុប្បន្នផងដែរ”។
ទន្ទឹមនោះ លោកស្រី Thomas-Greenfield បានលើកឡើងថា សហរដ្ឋអាមេរិកនៅតែជឿថា មានដំណោះស្រាយការទូត ប៉ុន្តែបានព្រមានថា សហរដ្ឋអាមេរិកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីវាយចូលអ៊ុយក្រែន។

លោកស្រីបន្ថែមថា “នេះជាការចល័តទ័ពធំបំផុតនៅអឺរ៉ុបក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ ហើយនៅពេលយើងនិយាយនេះ រុស្ស៊ីកំពុងបញ្ជូនកម្លាំង និងអាវុធកាន់តែច្រើនទៅចូលរួមជាមួយពួកគេ”។
លោកស្រីថែមទាំងអះអាងផងដែរថា ទីក្រុងមូស្គូគ្រោងនឹងបង្កើនកងកម្លាំងរបស់ខ្លួន ដែលដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស្សនៅព្រំដែនភាគខាងជើងប្រទេសអ៊ុយក្រែន ដល់ទៅ៣០,០០០នាក់ឯណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក ថា រុស្ស៊ី មានសមត្ថភាពគ្រប់គ្រាន់វាយយកទឹកដី អ៊ុយក្រែន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់