ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូលកាណាដា លោក Trudeau ឆ្លងកូវីដ-១៩
នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau បានប្រាប់កាលពីថ្ងៃចន្ទថា លោកបានតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែលោកមានអារម្មណ៍ធម្មតា និងអាចធ្វើការពីចម្ងាយបានដើម្បីគោរពតាមវិធានការការពារសុខភាពសាធារណៈ។
លោក Trudeau បានធ្វើចត្តាឡីស័កកាលពីសប្តាហ៍មុន បន្ទាប់ពីកូនរបស់លោកម្នាក់បានតេស្តវេជ្ជមាន ប៉ុន្តែការធ្វើតេស្តរហ័សនៅពេលនោះ លោកមិនទាន់មានវិជ្ជមានទេ។
លោក Trudeau ដែលមិនអាចចូលប្រជុំសភាកាលពីថ្ងៃចន្ទជាពេលបើកដំណើរការឡើងវិញក្រោយពេលសម្រាករដូវរងាបានសរសេរតាមបណ្តាញសង្គមថា ៖«ព្រឹកនេះ ខ្ញុំតេស្តវេជ្ជមានកូវីដ-១៩។ ខ្ញុំមានអារម្មណ៍ធម្មតា ហើយខ្ញុំនឹងធ្វើការពីចម្ងាយក្នុងសប្តាហ៍នេះ ពីព្រោះត្រូវគោរពតាមគោលការណ៍ការពារសុខភាពសាធារណៈ»។

លោក Trudeau អាយុ៥០ឆ្នាំធ្លាប់បានធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍ម្តងហើយកាលពីខែមីនា ឆ្នាំ២០២០ នៅពេលជំងឺកូវីដ-១៩បានចាប់ផ្តើមរាតត្បាត បន្ទាប់ពីភរិយារបស់លោកគឺលោកស្រី Sophie បានឆ្លងកាលពីពេលនោះ។
រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីកាណាដាជាច្រើនមានទាំងរដ្ឋមន្ត្រីក្រសួងការបរទេស Melanie Joly ជាដើមបានឆ្លងកូវីដក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
មេដឹកនាំប្រទេសលោកខាងលិចមួយចំនួនបានឆ្លងកូវីដ-១៩ដូចជាអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ជាដើមដែលបានឆ្លងកាលពីឆ្នាំ២០២០៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ