Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​​នាំ​​ម៉ាលី​​ទុក​​ពេល​​៧២​​ម៉ោង​​​ឲ្យ​​ទូត​​បារាំង​ចាក​​ចេញ​ ក្រោយ​​ផ្តាច់​​ការ​ទូត​

បានផុស

នៅ

អាជ្ញាធរ​​​យោធា​របស់​ប្រទេស​ម៉ាលី​ទុក​ពេលវេលា​​៧២​​ម៉ោង​ឲ្យ​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ចាក​ចេញ​ពី​ប្រទេស​ដែល​​កាល​​កំណត់​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ។

អ្នក​នាំ​ពាក្យ​យោធា​​ម៉ាលី​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ឯក​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​ប្រទេស​ម៉ាលី លោក​​ Joel Meyer ត្រូវ​បាន​កោះ​ហៅ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ដោយ​​ក្រសួង​ការបរទេស​​​ម៉ាលី និង​បាន​ណែនាំ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​​ពាក់​ព័ន្ធ​នឹង​សេចក្តី​ថ្លែង​ការណ៍អរិភាព និង​កំហឹង​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​បារាំង​ដែល​មាន​គោល​ដៅលើ​យោធា។

លោក Assimi Goita
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ថ្លែង​ការណ៍​បាន​រៀប​រាប់​ថា ៖«រដ្ឋាភិបាល​នៃ​សាធារណៈ​រដ្ឋ​ម៉ាលី​សូម​ជម្រាប​ដល់​សហគមន៍​ជាតិ និង​អន្តរជាតិថា ថ្ងៃ​នេះ ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​ប្រទេស​ម៉ាលី ឯកឧត្តម Joel Meyer ត្រូវ​បាន​កោះ​ហៅ​ដោយ​ក្រសួង​កិច្ច​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​​ជូន​ដំណឹង​​​ឯក​ឧត្តម​ពី​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ណែនាំ​ឯក​ឧត្តម​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ក្នុង​រយៈ​ពេល​៧២​ម៉ោង»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្មី​បំផុត​បង្ហាញ​​ថា ឱសានវាទ​នេះ​បាន​ធ្វើ​ឡើង​​ត្រឹម​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រទេស​ម៉ាលី​បានផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​បារាំង ដោយ​បាន​ប្រកាស​ពី​ការ​​ផ្លាស់​ប្តូរ​ប្រើ​ប្រាស់​ភាសា​ផ្លូវ​ការ​របស់​ខ្លួន​ពី​​បារាំង​​ទៅ​ Bambara វិញ​ហើយ​បញ្ជា​ឲ្យ​ទាហាន​បារាំង​ជម្លៀស​ចេញ​ពី​ទឹក​ដី​ដី​របស់​ខ្លួន។

ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​បារាំង និង​អាជ្ញាធរ​បណ្តោះ​អាសន្ន​របស់​ម៉ាលីបាន​ធ្លាក់​ដុន​ដាប​ខ្លាំង​ក្នុងរយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ជុំ​វិញ​សំណើរ​របស់​យោធា​ដើម្បី​ពន្យារ​ពេល​ក្នុង​ការ​ផ្លាស់​ប្តូរ​​​​ទៅ​ប្រជា​ធិបតេយ្យ បន្ទាប់​ពី​​រដ្ឋប្រហារបាន​រយៈ​ពេល​១៧​ខែ​ហើយ។

កាល​ពី​សប្តាហ៍​មុន រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង លោក Jean-Yves Le Drian បាន​ចាត់​ទុករដ្ឋាភិបាល​អន្តរកាល​របស់​ម៉ាលីដឹក​នាំ​ដោយមេ​រដ្ឋ​ប្រហារលោក Assimi Goita ថា មិន​អាច​គ្រប់​គ្រង​បាន និង​មិន​ស្រប​ច្បាប់​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​កាន់​តែ​តាន​តឹង​ខ្លាំង​ឡើង។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters បាន​ចេញ​ផ្សាយ។

យោធា​ម៉ាលី​បាន​ថ្កោល​ទោសចំពោះ​ការ​អត្ថាធិប្បាយ​នោះ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ និង​បាន​បន្ថែម​ថា ពួក​គេផ្ទុយ​នឹង​ការ​អភិវឌ្ឍ​នៃ​​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​ជាតិ​ផ្សេងៗ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម