ព័ត៌មានអន្ដរជាតិ
ខួប១ឆ្នាំនៃរដ្ឋប្រហារមីយ៉ាន់ម៉ា៖ ព្រឹត្តិការណ៍រញ្ជួយពិភពលោក
ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២២នេះ គឺជាខួបឆ្នាំមួយ ចាប់តាំងពីយោធាដណ្តើមបានការគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា។
ពួកគេបានឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី Aung San Suu Kyi និងសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី មុនពេលប្រកាសរដ្ឋប្រហារ។

ទង្វើនេះ បានជំរុញឲ្យមានកំហឹងពុះកញ្ជ្រោលនៅក្នុងប្រទេសមួយ ដែលបាននិងកំពុងធ្វើធ្វើការផ្លាស់ប្តូរបន្តិចម្តងៗ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
ការតវ៉ាបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ រួមជាមួយនឹងចលនាមិនស្តាប់បង្គាប់ទ្រង់ទ្រាយធំ។
យោធាបានឆ្លើយតបដោយកម្លាំង ហើយមនុស្សជិត១,៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាប។ នេះបើយោងតាមអង្គការ Assistance Association for Political Prisoners (AAPP)។

ដោយមានការខកចិត្តនឹងភាពមិនរីកចម្រើន មនុស្សមួយចំនួនបានកាន់អាវុធ ហើយរដ្ឋាភិបាលរួបរួមជាតិដែលបង្កើតឡើងដោយសមាជិកសភាជាប់ឆ្នោត និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានបង្កើតកងកម្លាំងការពារប្រជាជន។
មួយឆ្នាំចាប់តាំងពីរដ្ឋប្រហារ និងដោយមានសញ្ញាតិចតួចនៃការឯកភាពជាអន្តរជាតិដើម្បីស្ដាររដ្ឋាភិបាលស៊ីវិលឡើងវិញនោះ ស្ថានភាពមើលទៅកាន់តែមានភាពមិនច្បាស់លាស់។
ខាងក្រោមនេះ គឺជារឿងរ៉ាវដែលកើតឡើងក្នុងរយៈពេល ១២ខែកន្លងមកនេះ៖
ថ្ងៃទី៦ខែកុម្ភៈ
យោធាបានបិទ Twitter និង Instagram បន្ទាប់មក កាត់ផ្តាច់អ៊ីនធឺណិត។
ថ្ងៃទី៩ខែកុម្ភៈ
ប៉ូលិសត្រូវបានចោទប្រកាន់ថា បានប្រើកម្លាំងហួសហេតុនិងសាហាវព្រៃផ្សៃ ប្រឆាំងបាតុករក្នុងទីក្រុងណៃពិដោ។ Mya Thwate Thwate Khaing អាយុ២០ឆ្នាំ ត្រូវបាញ់ចំក្បាល ហើយស្លាប់នៅ១០ថ្ងៃក្រោយមក។ យោធាបានហាមឃាត់ការជួបជុំគ្នានៅតាមទីប្រជុំជនទូទាំង១០តំបន់

ថ្ងៃទី១២ខែកុម្ភៈ
ប្រជាជនរាប់ម៉ឺននាក់នៅទីក្រុងយ៉ាំងហ្គោន និងកន្លែងផ្សេងទៀតក្នុងប្រទេសមីយ៉ាន់ម៉ា បានចូលរួមការតវ៉ាប្រឆាំងរដ្ឋប្រហារ ដែលជាការតវ៉ាធំបំផុតចាប់តាំងពីការដណ្តើមអំណាចរបស់យោធា។
ថ្ងៃទី២៥ខែកុម្ភៈ
Facebook និង Instagram បានហាមឃាត់យោធាមីយ៉ាន់ម៉ា និងបណ្តាញអាជីវកម្មរបស់ខ្លួនពីការប្រើប្រាស់វេទិការរបស់ខ្លួន ដោយសារតែអំពើហិង្សាដ៏សាហាវនេះ។
ថ្ងៃទី២៦ខែកុម្ភៈ
ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោក Kyaw Moe Tun អំពាវនាវឲ្យមាន សកម្មភាពខ្លាំងក្លាបំផុត ប្រឆាំងនឹងយោធា ហើយបញ្ចប់សុន្ទរកថានៅអង្គការសហប្រជាជាតិ ជាមួយនឹងការគោរពដោយលើកម្រាមដៃបី។ ប៉ុន្មានថ្ងៃក្រោយមក មេដឹកនាំរដ្ឋប្រហារបានប្រកាសថា គាត់ត្រូវបានបណ្តេញចេញពីតំណែងដោយសារក្បត់ជាតិ។

ថ្ងៃទី១០ខែមីនា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវជាឯកច្ឆ័ន្ទឲ្យផ្លាស់ប្តូរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថ្កោលទោសអំពើហិង្សារបស់យោធាលើក្រុមបាតុករដោយសន្តិវិធី។
ថ្ងៃទី១១ខែមីនា
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ាបាននិយាយថា មនុស្សយ៉ាងតិច៧០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបដោយយោធា ហើយលើកឡើងថា អំពើហិង្សារបស់យោធាប្រឆាំងនឹងបាតុករដោយសន្តិវិធី អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ថ្ងៃទី២២ខែមីនា
សហភាពអឺរ៉ុបដាក់បម្រាមការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិលើមនុស្ស ១១ នាក់ដែលមានទំនាក់ទំនងនឹងរដ្ឋប្រហារ រួមទាំងលោក Min Aung Hlaing និងប្រធានាធិបតីស្តីទី Myint Swe ផងដែរ។

ថ្ងៃទី២៧ខែមីនា
ទាហានបានសម្លាប់មនុស្សយ៉ាងតិច ១៦០ នាក់ ខណៈយោធាធ្វើព្យុហយាត្រា ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ។
ថ្ងៃទី២៨ខែមីនា
អ្នកភូមិប្រហែល៣,០០០នាក់ មកពីរដ្ឋ Karen ភាគខាងកើតបានភៀសខ្លួនចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីកងទ័ពបើកការវាយប្រហារតាមអាកាសលើទឹកដីដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធសហភាពជាតិ Karen។
ថ្ងៃទី១ខែមេសា
លោកស្រី Aung San Suu Kyi ត្រូវបានចោទប្រកាន់ពីបទល្មើសក្រោមច្បាប់សម្ងាត់ផ្លូវការសម័យអាណានិគម។

ថ្ងៃទី១៦ខែមេសា
អ្នកនយោបាយនានា ត្រូវបានបង្ខំឲ្យចុះចេញពីតំណែង ដោយយោធាប្រកាសថា ពួកគេបានបង្កើតរដ្ឋាភិបាលរួបរួមជាតិ។
ថ្ងៃទី២៤ខែមេសា
លោក Min Aung Hlaing ធ្វើដំណើរទៅទីក្រុងហ្សាការតា សម្រាប់ជំនួបកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍។ ប្រមុខកងកម្លាំងប្រដាប់អាវុធរូបនេះ បានចុះហត្ថលេខាលើផែនការ៥ចំណុច ដើម្បីបញ្ចប់អំពើហិង្សា និងស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយ។
ថ្ងៃទី២៤ខែឧសភា
លោកស្រី Aung San Suu Kyi បង្ហាញខ្លួននៅតុលាការជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលលោកស្រីត្រូវបានផ្ដួលរំលំ។
ចំណែកលោក Danny Fenster អាយុ ៣៧ ឆ្នាំ ជានិពន្ធនាយកនៃទស្សនាវដ្ដី Frontier Myanmar ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានក្រុងយ៉ាំងហ្គោន ខណៈដែលគាត់ត្រៀមហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ី។

ថ្ងៃទី១ខែសីហា
លោក Min Aung Hlaing តែងតាំងខ្លួនជានាយករដ្ឋមន្ត្រី ក្នុងក្រុមប្រឹក្សារដ្ឋបាលយោធា។ លោកសន្យារៀបចំការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៣។
ថ្ងៃទី៦ខែសីហា
សហរដ្ឋអាមេរិកបានចោទប្រកាន់ជនជាតិមីយ៉ាន់ម៉ាពីរនាក់ពីបទរៀបផែនការធ្វើឲ្យរងរបួស ឬសម្លាប់ឯកអគ្គរដ្ឋទូតរបស់អង្គការសហប្រជាជាតិលោក Kyaw Moe Tun។
ថ្ងៃទី១៨ខែសីហា
ចំនួនអ្នកស្លាប់ដោយសារកម្លាំងសន្តិសុខបង្រ្កាបការតវ៉ា ចាប់តាំងពីរដ្ឋប្រហារបានកើនឡើងដល់១,០០០នាក់។ នេះបើយោងតាមអង្គការ (AAPP)។
ថ្ងៃទី១៦ខែតុលា
ជារឿងមិនធ្លាប់មានពីមុនមក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានដកលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលដោយនិយាយថា យោធាមិនបានគោរពតាមផែនការរបស់ខ្លួនក្នុងការបញ្ចប់វិបត្តិនេះ។
ថ្ងៃទី១៥ខែវិច្ឆិកា
លោក Fenster ត្រូវបានដោះលែង និងត្រឡប់ទៅសហរដ្ឋអាមេរិកវិញ បីថ្ងៃបន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីបទចោទប្រកាន់ រួមមានការញុះញង់ ការបះបោរ និង អំពើភេរវកម្ម ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១១ ឆ្នាំ។
ថ្ងៃទី១៦ខែវិច្ឆិកា
ប្រទេសមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី Aung San Suu Kyi និងមនុស្ស ១៥ នាក់ផ្សេងទៀតពីបទ ក្លែងបន្លំការបោះឆ្នោត និងសកម្មភាពខុសច្បាប់ ជុំវិញការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ ២០២០។

គណបក្ស NLD បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ហើយគណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា មិនមានភ័ស្តុតាងនៃការប្រព្រឹត្តខុសនោះទេ។
ថ្ងៃទី៦ខែធ្នូ
តុលាការបិទទ្វារបានរកឃើញថា មេដឹកនាំជាប់ឆ្នោតលោកស្រី Aung San Suu Kyi មានពិរុទ្ធពីបទញុះញង់ និងរំលោភលើការរឹតបន្តឹងជំងឺកូវីដ១៩ នៅក្នុងសាលក្រមដំបូងក្នុងសំណុំរឿងរាប់សិប ដែលធ្វើឡើងប្រឆាំងម្ចាស់ជយលាភីពានរង្វាន់ណូបែលរូបនេះ។ លោកស្រីត្រូវបានកាត់ទោសឲ្យជាប់ឃុំរយៈពេល៤ឆ្នាំនៅទីតាំងដែលគេមិនបង្ហាញ ប៉ុន្តែការកាត់ទោសត្រូវបានបន្ធូរបន្ថយ បន្ទាប់ពីទូរទស្សន៍រដ្ឋប្រកាសថា លោក Min Aung Hlaing បានផ្តល់ការលើកលែងទោសដល់លោកស្រី។
ថ្ងៃទី២៤ខែធ្នូ
អង្គការសហប្រជាជាតិចោទប្រកាន់យោធាថា បានសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីវាយឆ្មក់ភូមិមួយនៅថ្ងៃបុណ្យណូអែល។
ថ្ងៃទី៧ខែមករា
យោធាបានស្វាគមន៍សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយសម្តេចបានក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា។

ថ្ងៃទី១០ខែមករា
លោកស្រី Aung San Suu Kyi បានទទួលទោសឃុំខ្លួនបន្ថែមរយៈពេល៤ឆ្នាំទៀត បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីបទចោទប្រកាន់នានា រួមទាំងការកាន់កាប់ឧបករណ៍ទាក់ទង ដែលគ្មានអាជ្ញាប័ណ្ណផងដែរ។
ថ្ងៃទី១៤ខែមករា
យោធាប្រកាសចោទប្រកាន់អំពើពុករលួយ៥ករណីទៀត ប្រឆាំងនឹងលោកស្រី Aung San Suu Kyi៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ UN ជំរុញលោក ប្រាយុទ្ធ ឲ្យជួយបញ្ឈប់វិបត្តិ មីយ៉ាន់ម៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?