ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា ទោះមានបញ្ហាអ្វីក៏ដោយ អាមេរិក ត្រៀមជួយ អ៊ុយក្រែន រួចស្រេច បើ រុស្ស៊ី គំរាមកំហែង
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកកំពុងបន្តការទូតដើម្បីដោះស្រាយវិបត្តិជុំវិញប្រទេសអ៊ុយក្រែន ហើយលោកបានព្រមានរុស្ស៊ីថា អាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការគំរាមកំហែងណាមួយកើតឡើង ។

លោក បៃដិន បាននិយាយនៅការិយាល័យពងក្រពើ (Oval Office) ថា “នៅអង្គការសហប្រជាជាតិ (UN) យើងបានគូសបញ្ជាក់អំពីលក្ខណៈពេញលេញនៃការគំរាមកំហែងរបស់រុស្ស៊ីចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាលើគោលការណ៍ស្នូលនៃសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់” ។
លោក បៃដិន បាននិយាយថា “សហរដ្ឋអាមេរិកបន្តជំរុញឲ្យមានដំណោះស្រាយដ៏ល្អបំផុតតាមរយៈផ្នែកការទូត។ យើងបន្តជំរុញឲ្យមានទំនាក់ទំនងការទូតជាមធ្យោបាយដ៏ល្អបំផុតឆ្ពោះទៅមុខ ប៉ុន្តែជាមួយនឹងប្រទេសរុស្ស៊ីដែលបន្តការកសាងអំណាចរបស់ខ្លួននៅជុំវិញអ៊ុយក្រែន ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ទោះបីជាមានបញ្ហាអ្វីក៏ដោយ” ។

កន្លងមក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង់គ្លេស លោក Andrey Kelin បានចេញការព្រមានមួយទាក់ទងនឹងភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសរបស់លោក និងអ៊ុយក្រែន ។ លោក Kelin បានព្រមានថានឹងមានការបង្ហូរឈាម ហើយរុស្ស៊ីនឹងឆ្លើយតប ប្រសិនបើអ៊ុយក្រែនដាក់ពង្រាយកម្លាំងយោធារបស់ខ្លួនទៅកាន់តំបន់ Donbass ដែលបង្កជម្លោះ ។
ទន្ទឹមនោះសារព័ត៌មានអង់គ្លេស The Sun បានរាយការណ៍កាលពីថ្ងៃចន្ទថា រុស្ស៊ី និងអ៊ុយក្រែនបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះជម្លោះដែលកំពុងកើនឡើងនៅក្នុងតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន ដែលមានព្រំប្រទល់ជាប់រុស្ស៊ីដោយផ្ទាល់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ World Today News

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់