Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺ​​ទឹក​​នោម​​ផ្អែម​សម្លាប់​​​ពលរដ្ឋ​​​អាមេរិក​​ជាង​​​១០​ម៉ឺន​​នាក់​​ពីរ​​ឆ្នាំ​​ជាប់​គ្នា

បានផុស

នៅ

ពលរដ្ឋ​អាមេរិក​ជាង​១​សែន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ទឹក​នោម​ផ្អែម​កាល​ពី​ឆ្នាំ​២០២១​​​ជា​ឆ្នាំ​ទី២​ដែល​មាន​មនុស្ស​ស្លាប់​​ជាង​១​សែន​នាក់​​​​ជំរុញ​ឲ្យ​មាន​ការ​អំពាវ​នាវ​​​ដល់​រដ្ឋាភិបាល​​ឲ្យ​​មាន​ចំណាត់​ការ​ដូច​ការ​ទប់​ស្កាត់​​ជំងឺ​អេដស៍។

ទិន្នន័យ​ថ្មី​បាន​ចេញ​នៅ​ពេល​គណកម្មការ​ជំនាញ​មួយ​បាន​ជំរុញ​សភា​ឲ្យត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ព្យាបាល និង​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម ក្នុង​នោះ​មាន​ទាំង​អនុសាសន៍​​ដើម្បី​ចាត់​វិធាន​ការ​លើស​ពី​អ្វី​ដែល​ពឹង​ផ្អែក​លើ​ការ​​ព្យាបាល​​របស់​ក្រុម​គ្រូ​ពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​មួយ​​​ចេញ​កាល​ពី​ដើម​ខែ​នេះ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​គោលការណ៍​​ទូលំទូលាយ​បន្ថែម​ទៀត​ដើម្បីទប់​ស្កាត់​ការ​រាលដាល​ជំងឺ​ទឹក​នោម​ផ្អែម ដូច​ជាការ​លើក​កម្ពស់​ពី​របៀប​ទទួល​ទាន​អាហារ​សុខភាព ការ​ធានា​ពី​​មាតុភាព​របស់​​ម្តាយ​​ទទួល​បាន​ប្រាក់​កម្រៃ ការ​យក​ពន្ធ​លើ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ និង​ការ​ពង្រីកលទ្ធភាព​ទទួល​បាន​លំនៅដ្ឋាន​តម្លៃ​សមរម្យជា​ដើម។

កាល​ពី​ឆ្នាំ​២០១៩ ជំងឺ​ទឹក​នោម​ផ្អែក​​ស្ថិត​នៅ​លំដាប់​ទី​៧​នៃ​មូលហេតុ​ដែល​សម្លាប់​មនុស្ស​នៅ​អាមេរិក និង​ផ្តាច់​ជីវិត​មនុស្ស​ជាង​​៨​ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​​​ឆ្លុះ​បញ្ចាំង​ពី​បរាជ័យ​យូរ​​អង្វែង​ក្នុង​ការ​ដោះ​ស្រាយ​​ជំងឺ​នេះ និងបណ្តាល​ឲ្យ​បាត់​បង់​មនុស្ស​កាន់​តែ​ច្រើន​ឡើង​​​ស្រប​ពេល​​​ជំងឺ​​កូវីដ-១៩​ផង​ បាន​បង្កើត​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ក្នុង​ការ​ព្យាបាល។

យោង​តាម​ការ​វិភាគរបស់ Reuters ផ្អែក​លើ​ទិន្នន័យមរណភាពបណ្តោះអាសន្ន​ ចងក្រង​ដោយមជ្ឈ​មណ្ឌល​គ្រប់គ្រង​ និងបង្ការ​ជំងឺ​ (CDC) បង្ហាញ​ថា ចាប់​តាំង​ពី​នោះ​មក តួលេខ​នៃអ្នក​ស្លាប់​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​អាមេរិក​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​រហូត​ដល់​ជាង​១០​ម៉ឺន​នាក់​ជា​រៀង​រាល់​ឆ្នាំ​ពោល​គឺ​ពីរ​ឆ្នាំ​ជាប់​គ្នា និង​ជាប់​កំណត់​ត្រា​ខ្ពស់​ថ្មី។

ការ​ស្លាប់​ពាក់​ព័ន្ធ​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​កើន​ឡើង​១៧​%​នៅ​ក្នុង​ឆ្នាំ​២០២០ និង​ឡើង​១៥​%​ក្នុង​​ឆ្នាំ​២០២១ ​ប្រៀប​ធៀប​នឹង​​ឆ្នាំ​២០១៩។ ចំនួន​នេះ​មិន​រាប់​បញ្ចូល​​​ផ្ទាល់​ទៅ​នឹង​ជំងឺ​កូវីដ-១៩​ផង។

លោក​វេជ្ជបណ្ឌិត Paul Hsu ឯកទេស​ជំងឺរាត​ត្បាត​នៅ​មហា​វិទ្យាល័យ​សុខភាព​សាធារណៈរបស់ UCLA បាន​និយាយ​ថា ៖«ចំនួន​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ដ៏​ច្រើន​សម្រាប់​២​ឆ្នាំ​ជាប់​គ្នា​​គឺ​បុព្វហេតុមួយ​នៃ​ការ​ព្រមាន។ ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ​ទី​២គឺ​អាច​ការពារ​បាន​ ដូច្នេះវា​​ពិត​ជា​គួរ​ឲ្យ​សោក​ស្តាយ​​ណាស់​ដែល​ការ​ស្លាប់​ជា​ច្រើន​កំពុង​កើត​ឡើង»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៤៤ នាទីutes មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម២ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១២ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម