ព័ត៌មានអន្ដរជាតិ
ចិន បិទខ្ទប់សង្កាត់២ទៀតនៅ ប៉េកាំង ខណៈអូឡាំពិក កាន់តែជិតដល់មែនទែន
ទីក្រុងប៉េកាំង បានបិទសង្កាត់ចំនួនពីរបន្ថែមទៀតក្នុងទីក្រុងប៉េកាំង បន្ទាប់ពីករណីកូវីដថ្មីចំនួន២៣ ត្រូវបានរាយការណ៍កាលពីចុងសប្តាហ៍ ដោយដាក់មនុស្សរាប់ពាន់នាក់នៅក្រោមការរឹតត្បិត។

ខណៈនៅសល់ត្រឹមតែបួនថ្ងៃទៀតប៉ុណ្ណោះមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាចាប់ផ្តើម ក្រុមមន្ត្រីបានដាក់តំបន់ទីពីរ និងទីបីនៃទីក្រុងប៉េកាំង នៅក្រោមការបិទខ្ទប់។
អាជ្ញាធរបានបិទខ្ទប់បរិវេណលំនៅដ្ឋានក្នុងសង្កាត់ Fengtai ដែលមានប្រជាជនប្រមាណ២.២៦លាននាក់ និងតំបន់ Anzhenli ក្នុងសង្កាត់ Chaoyang ដែលមានប្រជាជនប្រមាណ ៦៨,០០០នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ពលរដ្ឋក្នុងតំបន់ទាំង២ មិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេទេ ហើយនឹងត្រូវធ្វើតេស្តរកកូវីដជារៀងរាល់ថ្ងៃ។
ការបិទខ្ទប់នេះបានកើតឡើងបន្ទាប់ពីមនុស្សចំនួន១.២លាននាក់នៅទីក្រុង Xiong’an ដែលជាតំបន់សេដ្ឋកិច្ចថ្មីមានចម្ងាយ ៩៦គីឡូម៉ែត្រភាគនិរតីទីក្រុងប៉េកាំង ត្រូវបានបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ដោយសារផ្ទុះចង្កោមឆ្លងមេរោគកាលពីចុងសប្តាហ៍។

មិនដូចការបិទខ្ទប់ផ្សេងទៀតទេ ការរឹតបន្តឹងថ្មីៗទាំងនេះ មិនមានការប្រកាសជាសាធារណៈឡើយ។
គណៈកម្មការសុខភាពរបស់ទីក្រុងប៉េកាំងបានរាយការណ៍ថា ករណីបង្ហាញរោគសញ្ញាថ្មីចំនួន២៣ករណីដែលបានរាយការណ៍នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន បានធ្វើឲ្យចំនួនកើនដល់សរុប១០៨ករណីចាប់តាំងពីការផ្ទុះឡើង កាលពីពីរសប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប៉េកាំង រកឃើញករណីឆ្លងកូវីដខ្ពស់បំផុត ខណៈអូឡាំពិក នៅមិនដល់មួយសប្តាហ៍ទៀត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត