Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន លែងនៅស្ងៀម ចេញមុខចោទអាមេរិកថា ព្យាយាមទាញរុស្ស៊ីឲ្យធ្លាក់ចូលសង្គ្រាម (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមអូសទាញប្រទេសរបស់លោក ឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។

នៅក្នុងការអត្ថាធិប្បាយសំខាន់ៗលើកដំបូងរបស់លោក ស្តីពីវិបត្តិក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ លោកបាននិយាយថា គោលដៅរបស់អាមេរិកគឺប្រើប្រាស់ការប្រឈមមុខដាក់គ្នាជាលេសដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។

This image has an empty alt attribute; its file name is unnamed.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ក៏​បាន​និយាយ​ដែរ​ថា អាមេរិក​មិន​បាន​អើពើ​អំពី​ការ​ព្រួយ​បារម្ភ​របស់​រុស្ស៊ី​ចំពោះ​កងកម្លាំង​សម្ព័ន្ធមិត្ត​ណាតូ​នៅ​អឺរ៉ុបនោះទេ។

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅទីក្រុងមូស្គូ, លោក ពូទីន លើកឡើងថា “វាហាក់ដូចជាថា សហរដ្ឋអាមេរិកមិនខ្វល់ខ្វាយច្រើនអំពីសន្តិសុខរបស់អ៊ុយក្រែន ប៉ុន្តែភារកិច្ចចម្បងរបស់ពួកគេគឺដើម្បីទប់ស្កាត់ការអភិវឌ្ឍន៍របស់រុស្ស៊ី។ ខ្ញុំយល់​ថា អ៊ុយក្រែន​​គ្រាន់​តែ​ជា​ឧបករណ៍​មួយ​ដើម្បី​ឈាន​ដល់​គោលដៅ​នេះប៉ុណ្ណោះ”។

This image has an empty alt attribute; its file name is 01ukraine-briefing-putin-sub-videoSixteenByNine3000-1024x576.jpg

ការប្រជែងគ្នារវាងរុស្ស៊ី និងអាមេរិក ដែលនៅតែជាឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក គឺចាប់ផ្តើមតាំងតែពីសម័យសង្រ្គាមត្រជាក់ឆ្នាំ១៩៤៧ ដល់១៩៨៩មកម្ល៉េះ។ ពេលនោះ អ៊ុយក្រែនគឺជាផ្នែកសំខាន់មួយនៃសហភាពសូវៀត។

គួរបញ្ជាក់ជាថ្មីថា ភាព​តានតឹងនាពេលបច្ចុប្បន្ន បានកើនឡើងដល់​កម្រិត​ខ្ពស់​ជុំវិញ​ការ​ដាក់ទ័ពរបស់​រុស្ស៊ី ​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន។

This image has an empty alt attribute; its file name is 61f061a5702f4b001866f598-1024x768.jpg

រុស្ស៊ីបានបដិសេធការចោទប្រកាន់របស់ប្រទេសលោកខាងលិចដែលថា ខ្លួនកំពុងរៀបចំផែនការសកម្មភាពយោធា ក្នុងរយៈពេលជិតប្រាំបីឆ្នាំបន្ទាប់ពីខ្លួនបានបញ្ចូលឧបទ្វីបគ្រីមៀជាឧបសម្ព័ន្ធ និងគាំទ្រការបះបោរបង្ហូរឈាមនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន។

ផ្ទុយទៅវិញ ទីក្រុងមូស្គូបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនពីការខកខាន មិនអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិដើម្បីស្ដារសន្តិភាពដល់តំបន់ភាគខាងកើត ដែលជាកន្លែងមនុស្សយ៉ាងតិច ១៤,០០០នាក់ត្រូវបានសម្លាប់ ហើយក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ី កំពុងគ្រប់គ្រងទឹកដី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក បៃដិន ថា ទោះមានបញ្ហាអ្វីក៏ដោយ អាមេរិក ត្រៀមជួយ អ៊ុយក្រែន រួចស្រេច បើ រុស្ស៊ី គំរាមកំហែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ហេតុផលម្យ៉ាងគត់ ដែលលោក Trudeau សុខចិត្តចុះចេញពីតំណែង 

សេចក្ដីជូនដំណឹង២១ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា

អត្ថាធិប្បាយ៣៥ នាទីutes មុន

បទអត្ថាធិប្បាយ៖ ជ័យជម្នះ ៧ មករា ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា និងវៀតណាម

សេចក្ដីជូនដំណឹង៣៥ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា

ព័ត៌មានជាតិ៣៩ នាទីutes មុន

អាជ្ញាធរសម្រេចផ្អាកការសាងសង់សំណង់នានារបស់លោក​ ធាន​ វុទ្ធី​ ព្រោះគ្មានបច្ចេកទេស 

ចរាចរណ៍២៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានជាតិ២៣ ម៉ោង មុន

គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់

Sokha Hotels

ព័ត៌មានពេញនិយម