Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់ច្រើននាក់ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេស ហ្គីណេប៊ីស្សូ

បានផុស

នៅ

រដ្ឋប្រហារ​ដែល​គេ​រាយការណ៍​នៅប្រទេស ​ហ្គីណេប៊ីស្សូ ក្នុងតំបន់អាហ្វ្រិក​ខាង​លិច ​បានបណ្តាលឲ្យ​សមាជិក​កង​កម្លាំង​សន្តិសុខ​ជាច្រើន​នាក់​បាត់បង់ជីវិត។

This image has an empty alt attribute; its file name is 3498.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី Umaro Cissoko Embaló បាននិយាយថា ពេលនេះ ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង ដោយលោកហៅវាថាជា “ការវាយប្រហារបរាជ័យ ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ”។

កាលពីថ្ងៃអង្គារទី១ខែកុម្ភៈ ស្នូរគ្រាប់កាំភ្លើងបានផ្ទុះឡើងនៅជិតអគាររដ្ឋាភិបាល ក្នុងរដ្ឋធានី ប៊ីស្សូ ជាកន្លែងដែលប្រធានាធិបតីកំពុងចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយទាហានបានឃុំខ្លួនប្រធានាធិបតី និងរដ្ឋមន្ត្រីរបស់គាត់។

This image has an empty alt attribute; its file name is 123080998_embgetty.jpg
លោកប្រធានាធិបតី Umaro Cissoko Embaló

យោងតាមសេចក្តីរាយការណ៍ពីមូលដ្ឋានបានឲ្យដឹងថា ខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធធុនធ្ងន់ បានវាយប្រហារវិមានរដ្ឋាភិបាល ខណៈដែលលោកប្រធានាធិបតី Embaló កំពុងជួបជាមួយនាយករដ្ឋមន្ត្រី Nuno Gomes Nabiam នៅខាងក្នុង។

បណ្តាមេដឹកនាំក្នុងតំបន់អាហ្រ្វិកខាងលិច បានហៅហេតុការណ៍នេះថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយបានជំរុញឲ្យទាហានត្រឡប់ទៅបន្ទាយវិញ។

This image has an empty alt attribute; its file name is 1024x538_cmsv2_abfdf053-93ce-5fc1-8e13-bd06fc6129aa-6445502.jpg

ប៉ុន្តែអ្វីដែលបានកើតឡើងនៅតែមិនច្បាស់លាស់៖ គេមិនទាន់ដឹងថាតើនរណាជាខ្មាន់កាំភ្លើងនោះទេ ហើយប្រធានាធិបតីក៏មិនបានផ្តល់តួលេខពិតប្រាកដសម្រាប់អ្នកដែលត្រូវបានសម្លាប់ផងដែរ។

ក្នុងនាមជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក អតីតអាណានិគមព័រទុយហ្គាល់មួយនេះ ធ្លាប់ឆ្លងកាត់រដ្ឋប្រហារ ឬប៉ុនប៉ងធ្វើរដ្ឋប្រហារចំនួនប្រាំបួនលើក ចាប់តាំងពីឆ្នាំ១៩៨០មក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ខួប១ឆ្នាំនៃរដ្ឋប្រហារមីយ៉ាន់ម៉ា៖ ព្រឹត្តិការណ៍រញ្ជួយពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម