Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ដីនៅ អេក្វាទ័រ ស្លាប់២២នាក់ និងរបួសជិត ៥០នាក់

បានផុស

នៅ

ចំនួនអ្នកស្លាប់បន្ទាប់ពីការបាក់ដីនៅរដ្ឋធានី គីតូ នៃប្រទេសអេក្វាទ័រ បានកើនឡើងដល់២២នាក់ ខណៈ៤៧នាក់ត្រូវបានរាយការណ៍ថា រងរបួស។ 

This image has an empty alt attribute; its file name is https___cdn.cnn_.com_cnnnext_dam_assets_220201124241-02-ecuador-landslide-1024x576.jpg

ភ្លៀងធ្លាក់ខ្លាំងឥតឈប់កាលពីយប់ថ្ងៃចន្ទទី៣១ខែមករា បានបណ្តាលឲ្យទឹកជន់លិចនៅតាមជ្រលងភ្នំ ក្បែរតំបន់ La Gasca និង La Comuna ដែលបណ្តាលឲ្យមានភក់ និងថ្មធ្លាក់មកលើលំនៅដ្ឋាន ហើយប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី។

អភិបាលក្រុង គីតូ លោក Santiago Guarderas បានប្រាប់អ្នកយកព័ត៌មានថា “គិតត្រឹមពេលនេះ អ្នកស្លាប់ចំនួន២២នាក់ត្រូវបានបញ្ជូនទៅកន្លែងបញ្ចុះសព។ មានមនុស្ស៤៧នាក់បានរងរបួស ហើយ២​​នាក់ក្នុងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក៏មាន​របាយការណ៍នៃការ​បាត់​ខ្លួនមនុស្ស​២០​នាក់ទៀតផងដែរ”​។

This image has an empty alt attribute; its file name is ecuador-landslide-ap22032509771750-1024x538.jpg

តួលេខដែលធ្វើបច្ចុប្បន្នភាពនេះគឺខ្ពស់ជាងអ្វីដែលបានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទ នៅពេលដែលមនុស្សចំនួន៩នាក់ ត្រូវបានកត់ត្រាថាបាត់ខ្លួន និង៣២នាក់រងរបួស។

អាជ្ញាធរបានអះអាងថា អាចមានលទ្ធភាព​នៃ​ការ​បាក់​ដី​បន្ថែម​ទៀត ខណៈការិយាល័យរបស់អភិបាលក្រុងបានបង្កើតជម្រកសម្រាប់គ្រួសារដែលរងផលប៉ះពាល់ ហើយបានចាប់ផ្តើមសម្អាតផ្លូវក្នុងទីក្រុង។

This image has an empty alt attribute; its file name is 000_9XP4UZ.jpg

គួរបញ្ជាក់ថា ប្រទេសអេក្វាទ័រ កំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដែលបណ្តាលឲ្យទឹកទន្លេឡើងខ្លាំង និងប៉ះពាល់ដល់ផ្ទះរាប់រយខ្នង ព្រមទាំងផ្លូវថ្នល់ផងដែរ។

ភ្លៀងធ្លាក់ក្នុងទីក្រុង គីតូ កាលពីថ្ងៃចន្ទ គឺស្មើនឹង៧៥លីត្រក្នុងមួយម៉ែត្រការ៉េ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជិត២ទសវត្សរ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ខេត្តភាគខាងលិចប្រទេស ថៃ ជួបព្យុះភ្លៀងខ្លាំងក្លា និងកំពុងបង្កឲ្យមានការបាក់ដី និងបាក់ដើមឈើកាត់ផ្លូវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម