Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី អង់គ្លេស ថា បើរុស្ស៊ីហ៊ានវាយអ៊ុយក្រែននឹងក្លាយជា គ្រោះមហន្តរាយ និងសោកនាដកម្ម

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយកាលពីថ្ងៃអង្គារ នៅពេលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅទីក្រុង Kyiv ថា ទាហានរុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែនកំពុងបង្កគ្រោះថ្នាក់ច្បាស់លាស់នាពេលបច្ចុប្បន្ននេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Johnson បានប្រាប់លោក Zelenskyy ថា បើរុស្ស៊ីវាយដណ្ដើមយកទីក្រុង និងទឹកដីរបស់អ៊ុយក្រែនមែននោះ វានឹងក្លាយជាគ្រោះមហន្តរាយនយោបាយ មនុស្សធម៌ និងយោធាសម្រាប់រុស្ស៊ី និងពិភពលោក ។

លោក Johnson បញ្ជាក់ថា រុស្ស៊ី​មិន​ចង់​បាន​ទ័ព​ណាតូ​នៅ​អឺរ៉ុប​ខាង​កើត​នោះទេ ប៉ុន្តែពួកគេបានបង្កើនកងកម្លាំងរបស់ពួកគេនៅតាមព្រំដែនអ៊ុយក្រែនជាមួយនឹងទាហានប្រហែល ១០០ ពាន់នាក់ ។

លោកបាននិយាយថា ការកើនឡើងនេះនឹងក្លាយជា “សោកនាដកម្ម” ។ ទោះយ៉ាងណាក៏ដោយលោកបានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីពង្រីកកងកម្លាំងអ៊ុយក្រែនក្នុងរយៈពេល ៣ ឆ្នាំខាងមុខដល់ទាហាន ៣៥០ ពាន់នាក់ ។ លោក​ថា ការ​កើន​ឡើង​នេះ​មិន​មែន​សម្រាប់​សង្គ្រាម​ទេ ប៉ុន្តែ​សម្រាប់​សន្តិភាព​នា​ពេល​អនាគត ។

គួររំឭកថា អង់គ្លេស​បាន​ជួយ​ហ្វឹកហ្វឺន​កងទ័ព​អ៊ុយក្រែន​ ចាប់តាំងពី​ឆ្នាំ ២០១៥ មក ខណៈរហូតមកដល់ពេលនេះពួកគេក៏​បន្ត​ផ្តល់​អាវុធ​ដល់អ៊ុយក្រែនផងដែរ ហើយរដ្ឋាភិបាលរបស់លោក Johnson នឹងផ្តល់ប្រាក់ជាង ១០០ លានដុល្លារបន្ថែមទៀតដើម្បីជួយអ៊ុយក្រែនកាត់បន្ថយការពឹងផ្អែកថាមពលរបស់ខ្លួនលើប្រទេសរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ពូទីន លែងនៅស្ងៀម ចេញមុខចោទអាមេរិកថា ព្យាយាមទាញរុស្ស៊ីឲ្យធ្លាក់ចូលសង្គ្រាម 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ នាទីutes មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ 

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News ៖ កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់សម្លាប់នារីវ័យក្មេងបានហើយជាជនជាតិកូរ៉េ

នយោបាយ២ ម៉ោង មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលថ្កោលទោស និងឱ្យទណ្ឌិតសម រង្សី ឈប់ធ្វើនយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»

នយោបាយ៣ ម៉ោង មុន

លោក លី ធុជ ÷ពលរដ្ឋ គឺជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សង្គមជាតិ និងជីវភាពរស់នៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មុនចូលកាន់តំណែង លោក ត្រាំ ឆ្លៀតពេលនិយាយទូរស័ព្ទជាមួយលោក ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម