ព័ត៌មានអន្ដរជាតិ
តុងហ្គា ពីមុនមិនមានជំងឺកូវីដ ឥឡូវចាប់ផ្តើមផ្ទុះតាមរយៈជំនួយមនុស្សធម៌
ប្រទេសតុងហ្គានឹងដាក់បំរាមបិទខ្ទប់ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ពីរករណីនៅទីក្រុង Nuku’alofa។
លោកនាយករដ្ឋមន្ត្រីតុងហ្គា Siaosi Sovaleni បានឲ្យដឹងថា អ្នកឆ្លងកូវីដ២នាក់ត្រូវបានរកឃើញនៅកំពង់ផែជាកន្លែងដែលជំនួយមនុស្សធម៌បានទៅដល់ បន្ទាប់ពីមានការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិកាលពីពេលថ្មីៗនេះ។
កន្លងមកប្រទេសនៅប៉ាស៊ីហ្វិកខាងត្បូងមួយនេះមិនធ្លាប់មានករណីកូវីដ-១៩ឡើយ។ ដូច្នេះការដឹកជញ្ជូនជំនួយមនុស្សធម៌ទាំងអស់កំពុងត្រូវបានដោះស្រាយតាមរយៈការទំនាក់ទំនងមិនផ្ទាល់ដើម្បីទប់ស្កាត់ការរាលដាលកូវីដ។

ក្នុងសុន្ទរកថាថ្នាក់ជាតិកាលពីយប់ថ្ងៃអង្គារ៍ លោក Sovaleni បានលើកឡើងថា ប្រទេសតុងហ្គាចាប់ផ្តើមដាក់បំរាមចាប់ពីម៉ោង៦ល្ងាច ថ្ងៃពុធ ដោយស្ថានភាពត្រូវបានត្រួតពិនិត្យឡើងវិញរាល់៤៨ម៉ោងម្តង។
លោកមានប្រសាសន៍ថា ៖«បញ្ហាសំខាន់បំផុតនៅពេលនេះគឺទប់ស្កាត់ និងបញ្ឈប់អ្នកដែលរងប៉ះពាល់ទាងនោះ។ គ្មានទូក ឬនាវាណាមួយនឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីកោះទៅកន្លែងណាមួយផ្សេងឬក៏ការហោះហើរក្នុងស្រុកឡើយ»។
ប្រទេសកោះដាច់ស្រយាល់គឺជាតំបន់មួយក្នុងចំណោមតំបន់មួយចំនួនតូចប៉ុណ្ណោះដែលមិនរងការវាយប្រហារពីវិបត្តិកូវីដ-១៩ លើកលែងតែមួយករណីដែលត្រូវបានរកឃើញកាលពីខែតុលា។
ប៉ុន្តែបន្ទាប់ពីកើតមានគ្រោះមហន្តរាយផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិវាយប្រហារយ៉ាងធ្ងន់ធ្ងរលើប្រទេសកោះនេះ តុងហ្គាពឹងផ្អែកខ្លាំងលើជំនួយមនុស្សធម៌ពីបរទេសដែលដឹកនាំដោយប្រទេសអូស្ត្រាលី និង នូវែលសេឡង់។ ជំនួយទាំងនោះមានដូចទឹកស្អាត អាហារ សម្ភារៈជម្រក និងឧបករណ៍សង្គ្រោះជាដើម។
អាជ្ញាធរតុងហ្គាបានសង្កត់ធ្ងន់លើសេចក្តីត្រូវការសម្រាប់ការផ្គត់ផ្គង់ជំនួយដោយប្រើវិធានការទំនាក់ទំនងប្រយោលដើម្បីកាត់ផ្តាច់រាលដាលកូវីដ ដូចជាជំនួយទាំងអស់ត្រូវទុកចោលមួយកន្លែងពីរបីថ្ងៃទើបភាគីតុងហ្គោទៅទទួលយក។
ទោះបីជាយ៉ាងណា កាលពីសប្តាហ៍មុន ការផ្ទុះកូវីដបានវាយប្រហារនាវាអូស្ត្រាលីដែលភ្ជាប់ទៅប្រទេសតុងហ្គា ហើយរលកឃើញអ្នកឆ្លងកូវីដ២៣នាក់ក្នុងចំណោមបុគ្គលិកលើនាវាប្រមាណ៦០០នាក់។
ទោះបីជាមិនមានការផ្ទុះកូវីដនៅលើប្រទេសកោះនេះកន្លងមក ក៏តុងហ្គាបានចាក់វ៉ាក់សាំងហោចណាស់៦០%នៃប្រជាជនរបស់ខ្លួន ១០៦០០០នាក់ទទួលបាន២ដូសដើម្បីការពារទុកជាមុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ