ព័ត៌មានអន្ដរជាតិ
វីរុសក្លាយពូជ “អូមីក្រុងបំបាំងកាយ” ឆ្លងខ្លាំង រាលដាលចូលប្រទេសចំនួន ៥៧ហើយ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ពូជមេរោគឆ្លងខ្លាំងដែលក្លាយពីវីរុសកូវីដបំប្លែងខ្លួន អូមីក្រុង ឥឡូវនេះត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន៥៧ហើយ។
នៅក្នុងការ Update រោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួន ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានកត់សម្គាល់កាលពីថ្ងៃអង្គារទី១ខែកុម្ភៈថា នៅក្នុងប្រទេសមួយចំនួន បច្ចុប្បន្ន វីរុសក្លាយពូជនេះ បានរួមចំណែកច្រើនជាងពាក់កណ្តាលនៃករណី អូមីក្រុង ទាំងអស់។
គេដឹងតិចតួចនៅឡើយអំពីភាពខុសគ្នារវាងពូជមេរោគទាំងនេះ ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញថា BA.2 ឬត្រូវបានគេស្គាល់ថាជា “វីរុសបំប្លែងខ្លួនអូមីក្រុងបំបាំងកាយ” គឺឆ្លងខ្លាំងជាងពូជមេរោគផ្សេងៗ។
លោកស្រី Maria Van Kerkhove អ្នកជំនាញខាងរោគរាតត្បាត និងជាអ្នកដឹកនាំបច្ចេកទេសរបស់ WHO លើជំងឺរាតត្បាតកូវីដ១៩ បានប្រាប់អ្នកយកព័ត៌មានថា ទិន្នន័យដំបូងបង្ហាញថា BA.2 មានអត្រាកំណើនឆ្លងលើស BA.1 ដែលជាកំណែដំបូងនៃវីរុសបំប្លែងខ្លួន អូមីក្រុង។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Van Kerkhove បានអះអាងថា មិនមានការចង្អុលបង្ហាញថា BA.2 បណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនដទៃនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ WHO៖ អូមីក្រុង ក្លាយពូជ BA.2 ទំនងមិនធ្ងន់ធ្ងរជាងវីរុសទម្រង់ដើមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan