Connect with us

ព័ត៌មានអន្ដរជាតិ

ជន​​ចំណាក​​ស្រុក​១២​​នាក់​​​ជាប់​​ក្នុង​​ព្រំ​ដែន​​តួកគី​និង​​ក្រិក​​ត្រជាក់​រហូត​ស្លាប់​

បានផុស

នៅ

ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​ជន​ចំណាក​ស្រុក​១២​នាក់​នាក់​ត្រូវ​បាន​រក​ឃើញ​ស្លាប់នៅ​ក្នុង​ទី​ប្រជុំ​ជន​តូច​មួយ​​របស់តួកគី​​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​ក្រិក​ មួយ​សប្តាហ៍​បន្ទាប់​ពី​ព្យុះរដូវ​រងា​ដ៏​កម្រ​បាន​គ្រប​ដណ្តប់​ប្រទេស​ទាំង​ពីរ​។

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃតួកគី លោក Suleyman Soylu បាន​និយាយ​ថា ជន​ចំណាក​ស្រុក​ទាំង​១២​នាក់បាន​ជាប់​គាំង​រហូត​ដល់​ស្លាប់​នៅ​តំបន់​ Ipsala​ ជា​ទី​ប្រជុំ​ជន​ព្រំ​ដែន ដែល​ជា​ញឹក​ញាប់​មាន​ជន​ចំណាក​ស្រុក​ឆ្លង​កាត់​ចូល​ទៅ​តំបន់​អឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំនួរ​លើក​ឡើង​ថា តើ​ចំណាក​ស្រុក​ទាំង​នោះ​មក​ពី​ណា ហើយ​ហេតុ​អ្វី​បាន​ជា​ជាប់​គាំង​​ក្នុង​ស្ថានភាព​ត្រជាក់​រហូត​ដល់​ស្លាប់​គឺ​មិន​ច្បាស់​ទេ ប៉ុន្តែ​ប្រទេស​ក្រិក និង​តួកគី​បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​សោកនាដកម្ម​​នេះ។

លោក Soylu បាន​ចោទ​ប្រកាន់​នៅលើ Twitter ថា ក្រុម​រង​គ្រោះ​ទាំង​នោះ​ត្រូវ​បាន​បង្វែរ​ចេញ​ដោយ​មន្ត្រី​ព្រំ​ដែន​ក្រិក ហើយ​បាន​ដោះ​ស្បែក​ជើង និង​សំលៀក​បំពាក់​របស់​ពួក​គេ។ លោក​បាន​​បង្ហោះ​រូប​ភាព​មិន​ច្បាស់​ដែលទំនង​ជា​បង្ហាញសាក​សព​ហោច​ណាស់​៨​នាក់​ដែល​មាន​សំលៀក​បំពាក​ខ្លះ និង​​ដេក​ក្នុង​ភក់។

លោក Soylu បាន​ហៅ​កម្លាំង​ល្បាត​ព្រំ​ដែន​ក្រិក និង​អង្គភាពចោរកម្ម ដោយ​បាន​និយាយ​ថា សហភាព​អឺរ៉ុបមិន​អាច​ដោះ​ស្រាយ​បាន ទន់​ខ្សោយ និង​អមនុស្ស​ធម៌។

ទោះ​បី​ជា​យ៉ាង​ណា ​រដ្ឋ​មន្ត្រី​អន្តោប្រវេសន៍​ក្រិក លោក Notis Mitarachi បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក Soylu។

លោក​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«ការ​ស្លាប់​ជន​អន្តោប្រវេសន៍​១២​នាក់​នៅ​លើ​ព្រំ​ដែន​តួកគី​នៅ​ Ipsala ជា​សោកនាដកម្ម​មួយ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៧ នាទីutes មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានជាតិ១៩ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម