ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ភ័យថា រុស្ស៊ី នឹងប្រើផ្លូវកាត់នៅតំបន់គ្រោះថ្នាក់វិទ្យុសកម្ម វាយចូលទីក្រុង គៀវ ត្រឹម២ម៉ោង (មានវីដេអូ)
ប្រជាជនអ៊ុយក្រែនបារម្ភថា ទីតាំងគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl អាចត្រូវបានប្រើប្រាស់ជាផ្លូវកាត់ ដើម្បីវាយចូលរដ្ឋធានី គៀវ ដោយរុស្ស៊ី។

ក្នុងនាមជាកន្លែងគ្រោះថ្នាក់បំផុតមួយនៅលើផែនដីរួចទៅហើយនោះ តំបន់គ្រោះថ្នាក់វិទ្យុសកម្មនៅព្រំដែនបេឡារុស្ស ឥឡូវនេះអាចក្លាយជាសមរភូមិ។
ឆ្មាំព្រំដែនអ៊ុយក្រែនបន្ថែមជិត ៨,០០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលនៅតែមានជាតិវិទ្យុសកម្មខ្លាំង ៣៦ឆ្នាំបន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោក។
តំបន់គ្រោះថ្នាក់ស្ថិតនៅជិតវាលគ្មានមនុស្សនៅទំហំ ២,៥៨៩ម៉ែត្រការ៉េមួយនេះ គឺលាតសន្ធឹងនៅព្រំដែនភាគខាងជើង ជាកន្លែងដែលទាហានរុស្ស៊ី និងបេឡារុស្សរហូតដល់ទៅ ៨០,០០០នាក់ រួមទាំងកងកម្លាំងពិសេស Spetsnaz ផងដែរ ត្រូវបានត្រៀមទុកសម្រាប់សមយុទ្ធយោធា។

លោកវរសេនីយ៍ទោ Yuri Shakraichuk មកពីសេវាឆ្មាំព្រំដែនរដ្ឋអ៊ុយក្រែន បានប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗនេះថា “Chernobyl គឺជាតំបន់ដែលមានគ្រោះថ្នាក់កាន់តែខ្លាំង។ យើងបានបង្កើនកម្លាំងការពារ យើងបានបង្កើនការល្បាត ហើយយើងបានបង្កើនចំនួនមនុស្សក្នុងការល្បាតទាំងនេះ”។
មានជនស៊ីវិលតែ១៤៥នាក់ប៉ុណ្ណោះដែលបានតាំងទីលំនៅជាអចិន្ត្រៃយ៍នៅទីនោះ ដែលភាគច្រើនមានអាយុលើសពី៧០ឆ្នាំ និងអ្នកដែលគេភាគច្រើនមើលដែលឃើញមុខ នៅក្នុងតំបន់ហាមឃាត់ជុំវិញទីតាំងនៃគ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរឆ្នាំ១៩៨៦។

កងទ័ពរុស្ស៊ីអាចប្រើប្រាស់អគារដែលគេបោះបង់ចោលសម្រាប់លាក់ខ្លួន ហើយមេបញ្ជាការអ៊ុយក្រែន មានការភ័យខ្លាចចំពោះការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ជាហេតុបង្កឲ្យមានការសាយភាយជាតិវិទ្យុសកម្មបន្ថែមទៀត។
ជាតិវិទ្យុសកម្មដែលកប់ក្នុងដី និងក្នុងអគារនានា អាចសាយភាយចូលទៅក្នុងបរិយាកាសដោយសារតែការទម្លាក់គ្រាប់បែក។
ផ្លូវហាយវេដែលត្រូវបានកែលម្អថ្មី តភ្ជាប់ពី Chernobyl ទៅទីក្រុង គៀវ មានន័យថា រថក្រោះរុស្ស៊ីអាចវាយចូលចម្ងាយ២២៥គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមពីរបីម៉ោង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន លែងនៅស្ងៀម ចេញមុខចោទអាមេរិកថា ព្យាយាមទាញរុស្ស៊ីឲ្យធ្លាក់ចូលសង្គ្រាម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ