ព័ត៌មានអន្ដរជាតិ
មកដឹង ប្រាក់ខែគ្រូបង្រៀនប្រទេសទាំង ១០ នៅ អាស៊ាន
គ្រូបង្រៀនជាបុគ្គលសំខាន់បំផុតដែលដើរតួនាទីជាអ្នកលុបបំបាត់បញ្ហាអនក្ខរកម្ម និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសង្គម ។ គ្រូបង្រៀនជាអ្នកបង្ហាញផ្លូវ និងចែករំលែកចំណេះដឹងជាច្រើនដល់សិស្សនុសិស្ស ឬយុវជនជំនាន់ក្រោយឲ្យមានគុណភាពជីវិតកាន់ប្រសើរឡើង ។

ទន្ទឹមនោះ គ្រូបង្រៀនក៏មានប្រាក់ខែដែលអាចចាត់ទុកថាសមល្មមក្នុងកម្រិតមួយ ហើយនេះជាប្រាក់ខែជាមធ្យមក្នុងមួយខែរបស់គ្រូបង្រៀនប្រទេស ១០ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ៖
១. មីយ៉ាន់ម៉ា ៖ គ្រូបង្រៀនទទួលបានប្រាក់ខែជាមធ្យម ១៥៥ ដុល្លារ (៦២ ម៉ឺនរៀល) ក្នុងមួយខែ
២. ឡាវ ៖ ប្រាក់ខែជាមធ្យមរបស់គ្រូបង្រៀនប្រមាណ ២០៣ ដុល្លារ (៨១២,០០០ រៀល) ក្នុងមួយខែ
៣. កម្ពុជា ៖ ប្រាក់ខែជាមធ្យមរបស់គ្រូបង្រៀនប្រមាណ ២៨០ ដុល្លារ (១,១២០,០០០ រៀល) ក្នុងមួយខែ
៤. វៀតណាម ៖ ជាមធ្យមគ្រូបង្រៀនបានប្រាក់ខែជិត ៣៩០ ដុល្លារ (១,៥៦០,០០០ រៀល) ក្នុងមួយខែ
៥. ឥណ្ឌូណេស៊ី ៖ ប្រាក់ខែគ្រូបង្រៀនជាមធ្យមប្រមាណ ៤៣០ ដុល្លារ (១,៧២០,០០០ រៀល) ក្នុងមួយខែ
៦. ហ្វីលីពីន ៖ ប្រាក់ខែគ្រូបង្រៀនជាមធ្យមគឺ ៤៤៤ ដុល្លារ (១,៧៧៦,០០០ រៀល) ក្នុងមួយខែ
៧. ម៉ាឡេស៊ី ៖ ប្រាក់ខែគ្រូបង្រៀនជាមធ្យមគឺប្រមាណ ៨០០ ដុល្លារ (៣,២០០,០០០ រៀល) ក្នុងមួយខែ
៨. ព្រុយណេ ៖ ប្រាក់ខែគ្រូបង្រៀនជាមធ្យមប្រមាណ ១,២០០ ដុល្លារ (៤,៨០០,០០០ រៀល) ក្នុងមួយខែ
៩. ថៃ ៖ គ្រូបង្រៀនទទួលបានប្រាក់ខែជាមធ្យមជិត ១,៥០០ ដុល្លារ (៦ លានរៀល) ក្នុងមួយខែ
១០. សិង្ហបុរី ៖ ជាមធ្យមគ្រូបង្រៀនបានប្រាក់ខែប្រមាណ ២,៣៧០ ដុល្លារ (៩,៤៨០,០០០ រៀល) ក្នុងមួយខែ ។

គួរបញ្ជាក់ថា ប្រទេសដែលគ្រូបង្រៀនមានប្រាក់ខែតិចជាងគេនៅតំបន់អាស៊ានគឺមីយ៉ាន់ម៉ា ពោលទទួលបាន ១៥៥ ដុល្លារក្នុងមួយខែ ខណៈគ្រូបង្រៀននៅសិង្ហបុរីមានប្រាក់ខែច្រើនជាងគេគឺទទួលបាន ២,៣៧០ ដុល្លារក្នុងមួយខែ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Salary Explorer
ចុចអាន ៖ ប្រេងសាំងនៅ កម្ពុជា ឡើងថ្លៃ ៤៥០០ រៀល ចុះប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់