ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនអនុម័តច្បាប់ឲ្យបរទេសមានសិទ្ធិ១០០%លើវិស័យទូរគមនាគមន៍ និងផ្លូវដែក
រដ្ឋសភាហ្វីលីពីនបានអនុម័តច្បាប់ជាផ្លូវការឲ្យជនបរទេសមានសិទ្ធិជាម្ចាស់ទាំងស្រុងនៃសេវាកម្មទូរគមនាគមន៍ និងផ្លូវដែក ដែលជាការបើកចំហរចំពោះការរឹតត្បិតបំផុតក្នុងការវិនិយោគរបស់ប្រទេសនេះ។
រដ្ឋសភា និងព្រឹទ្ធសភាហ្វីលីពីនបានផ្តល់សច្ចាប័ននៅយប់ថ្ងៃពុធម្សិលមិញនូវសេចក្តីព្រាងវិសោធនកម្មច្បាប់អាយុកាល៨៥ឆ្នាំដែលកំណត់ជនបរទេសមានសិទ្ធិជាម្ចាស់ត្រឹមតែ៤០%។ វិធានការច្បាប់នេះនឹងទៅដល់ដៃលោកប្រធានាធិបតី Rodrigo Duterte ដើម្បីអនុម័តជាផ្លូវការ។

សមាជិកព្រឹទ្ធសភា លោក Grace Poe បាននិយាយក្នុងសេចក្តីប្រកាសកាលពីថ្ងៃពុធថា ឧស្សាហកម្មទាំងអស់នឹងត្រូវបានធ្វើសេរីភាវូបនីយកម្ម លើកលែងតែការផ្គត់ផ្គង់អគ្គីសនី ការបញ្ជូនបំពងបង្ហូរប្រេង ការផ្គត់ផ្គង់ទឹក និងរថយន្តដឹកជញ្ជូនសាធារណៈ។
សមាជិកសភាបានឯកភាពរួចហើយពីកំណែទម្រង់ច្បាប់របស់ពួកគេថា ទូរគមនាគមន៍ ការដឹកជញ្ជូន និងផ្លូវដែកគួរត្រូវបានបើកចំហរបន្ថែមទៀតដល់វិនិយោគិនបរទេស។
ប្រទេសហ្វីលីពីនស្ថិតក្នុងចំណោមប្រទេសដែលតឹងតែងខ្លាំងបំផុតក្នុងពិភពលោកចំពោះជនបរទេសធ្វើវិនិយោគផ្ទាល់នៅក្នុងប្រទេស។ នេះបើយោងតាមអង្គការកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច។
ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំហ្វីលីពីន លោក Lars Wittig បាននិយាយមុនពេលអនុម័តច្បាប់នេះថា ៖«ហ្វីលីពីនត្រូវតែចាត់វិធានការឲ្យឆាប់រហ័សក្នុងលក្ខខណ្ឌនៃការអនុវត្តកំណែទម្រង់សេដ្ឋកិច្ចដែលមានសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត»។
ទោះបីជាយ៉ាងណា លោក Poe បាននិយាយថា សហគ្រាសដែលមានម្ចាស់ជារដ្ឋបរទេសត្រូវបានរារាំងពីការកាន់កាប់ដើមទុននៅក្នុងឧបករណ៍ប្រើប្រាស់សាធារណៈ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសហ្វីលីពីន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bloombergquint

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?