ព័ត៌មានអន្ដរជាតិ
ប្រទេស អាស៊ាន ចំនួន ៥ រួមទាំង កម្ពុជា ប្រើផ្លូវដែក ឡាវ-ចិន ដឹកជញ្ជូនទំនិញទាំងទៅ និងមកពី ចិន
កាសែត Vientiane Times បានរាយការណ៍ថា អាជីវកម្មនៅក្នុងប្រទេសថៃ ឡាវ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា ឥឡូវនេះកំពុងប្រើប្រាស់ផ្លូវដែក ឡាវ-ចិន ដើម្បីដឹកជញ្ជូនទំនិញទាំងទៅ និងមកពីប្រទេសចិន ។

អនុប្រធានសភាឧស្សាហកម្ម និងពាណិជ្ជកម្មជាតិឡាវលោក លោក Daovone Phachanthavong បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ទំនិញកំពុងត្រូវបានដឹកជញ្ជូនរវាងប្រជាជាតិអាស៊ាន និងប្រទេសចិន ។
លោក Daovone បាននិយាយថា “អាជីវកម្មក្នុងប្រទេសឡាវ វៀតណាម ថៃ កម្ពុជា និងមីយ៉ាន់ម៉ាកំពុងធ្វើពាណិជ្ជកម្មជាមួយប្រទេសចិនដោយប្រើផ្លូវដែកកាន់តែខ្លាំងឡើងៗ” ។

ចំណែកលោក Xu Jiefeng តំណាងក្រុមហ៊ុនផ្លូវដែកបាននិយាយថា “ប្រភេទទំនិញកាន់តែច្រើនឡើងកំពុងត្រូវបានដឹកជញ្ជូនតាមផ្លូវរថភ្លើង ចាប់ពីផលិតផលចំណីអាហារ និងជី រហូតដល់ឧបករណ៍ទំនាក់ទំនង បន្ទះស្រូបពន្លឺព្រះអាទិត្យ ក៏ដូចជាប្រព័ន្ធយានយន្ត គ្រឿងបន្លាស់ និងវាយនភណ្ឌជាដើម ខណៈបរិមាណដ៏ច្រើននៃផ្លែឈើ អង្ករ ស្រាបៀរ និងអាហារផ្សេងទៀតក៏កំពុងត្រូវបានចែកចាយតាមរថភ្លើងផងដែរ” ។
ទន្ទឹមនោះសារព័ត៌មានឡាវ KPL ក៏បានរាយការណ៍ដែរថា ចាប់តាំងពីការបើកដំណើរការជាផ្លូវការកាលពីខែធ្នូ ឆ្នាំ ២០២១ មក ផ្លូវដែកឡាវ-ចិនបានដឹកជញ្ជូនទំនិញចំនួន ៥០០,០០០ តោន និងអ្នកដំណើរជាង ១ លាននាក់ ។

បើយោងតាមក្រុមហ៊ុន China Railway Kunming Group បានឲ្យដឹងថា បច្ចុប្បន្នទំនិញឆ្លងកាត់ព្រំដែនជាង ១០០,០០០ តោនត្រូវបានដឹកជញ្ជូនរវាងឡាវ និងថៃ ។
គួរបញ្ជាក់ថា ផ្លូវដែកឡាវ-ចិន គឺជាផ្លូវរថភ្លើងដំបូងគេដែលសាងសង់ និងដំណើរការរួមគ្នាដោយឡាវ និងចិន ដោយតភ្ជាប់ទីក្រុងគុនមីង ក្នុងខេត្តយូណាន ជាមួយរដ្ឋធានីវៀងច័ន្ទរបស់ឡាវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ