ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាអាមេរិកយល់ព្រមឲ្យចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech
ក្រុមប្រឹក្សាមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមឲ្យចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអនុម័តចុងក្រោយរបស់វ៉ាក់សាំងនេះសម្រាប់ការចែកចាយនៅទូទាំងប្រទេស។
ក្រុមទីប្រឹក្សាខាងក្រៅនៃរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានបោះឆ្នោតគាំទ្រក្នុងសំឡេង១៧ទល់៤ចំពោះវ៉ាក់សាំងនេះដោយសម្រេចថា គុណប្រយោជន៍របស់វាមានច្រើនជាងហានិភ័យសម្រាប់ការប្រើប្រាស់ដោយបុគ្គលដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។
រដ្ឋបាលចំណីអាហារនិងឪសថត្រូវបានគេរំពឹងថានឹងផ្តល់សិទ្ធិចែកចាយចាក់វ៉ាក់សាំងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
នោះមានន័យថា ក្នុងពេលឆាប់ៗនេះ វ៉ាក់សាំងរាប់លានដូសអាចត្រូវបានចែកចាយនៅទូទាំងសហរដ្ឋអាមេរិកស្របពេលដែលខ្លួនគឺជាប្រទេសដែលមានអ្នកស្លាប់និងឆ្លងច្រើនជាងគេបំផុតដោយសារវីរុសកូរ៉ូណានៅលើពិភពលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង