Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ ​ផលិត​ថ្នាំគ្រាប់​ព្យាបាល​អ្នក​ញៀន​ថ្នាំ

បានផុស

នៅ

រោងចក្រឱសថប្រទេសឡាវនឹងចាប់ផ្ដើមសាកល្បងផលិតថ្នាំគ្រាប់ដើម្បីជួយព្យាបាលអ្នកញៀនថ្នាំតាម​យុទ្ធសាស្ត្រ​របស់​ក្រសួង​សន្តិសុខ​សាធារណៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Vientiane Times បានរាយការណ៍ថា ទម្រង់ថ្នាំគ្រាប់នេះត្រូវបានអនុម័តរួចរាល់ហើយដោយនាយកដ្ឋានចំណីអាហារ និងឱសថរបស់ក្រសួងសុខាភិបាល ។

ទន្ទឹមនោះនាយករោងចក្រឱសថ No. 3 លោកវេជ្ជបណ្ឌិត លោក Lahounh Chanthabout និយាយ​ថា ថ្នាំ​គ្រាប់​នេះ​ជា​ថ្នាំ​មួយ​ប្រភេទ​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក​ជំងឺ ។ នៅ​ពេល​ប្រើ ​អ្នក​ជំងឺ​នឹង​មាន​អារម្មណ៍​ហាក់​ដូច​ជា​បាន​ប្រើ​គ្រឿង​ញៀនដដែរ​” ។

លោកវេជ្ជបណ្ឌិត Lahounh បាននិយាយថា ឱសថនេះដំណើរការដោយធ្វើត្រាប់តាមឥទ្ធិពលនៃសារធាតុញៀនពិតប្រាកដ ដោយរួមបញ្ចូលនូវសមាសធាតុដែលធ្វើសកម្មភាពដូចទៅនឹងប្រភេទគ្រឿងញៀនដែលអ្នកជំងឺត្រូវការ ។

លោកបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលការញៀនថ្នាំអាចចំណាយពេលខ្លះ អាស្រ័យលើភាពធ្ងន់ធ្ងរនៃការញៀន ។

ជាចុងក្រោយលោក Lahounh បញ្ជាក់ថា “ថ្នាំគ្រាប់នេះមានអាយុកាលប្រើប្រាស់រយៈពេល ៣ ឆ្នាំ បន្ទាប់ពីការផលិត ហើយដំណើរការផលិតទាំងមូល រួមទាំងការចែកចាយ និងការប្រើប្រាស់ត្រូវបានអនុញ្ញាតដោយផ្នែកពាក់ព័ន្ធ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ មកដឹង ប្រាក់ខែគ្រូបង្រៀនប្រទេសទាំង ១០ នៅ អាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម