ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ថា លោកជាអ្នកចុះហត្ថលេខាតែងតាំង លោក ប្រាយុទ្ធ ជាឧត្តមសេនីយ៍
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃបានថ្លែងថា “លោក ប្រាយុទ្ធ ចាន់អូចា ជានាយទាហានសិស្សប្អូន កាលខ្ញុំធ្វើជានាយករដ្ឋមន្ត្រី” ។

លោកបាននិយាយថា “ខ្ញុំជាអ្នកដែលចុះហត្ថលេខាទទួលព្រះរាជក្រឹត្យតែងតាំងឲ្យលោក ប្រាយុទ្ធ ជាឧត្តមសេនីយ៍ ប៉ុន្តែនយោបាយត្រូវតែមានការប្រកួតប្រជែង ការបំបាក់មុខគ្នាទៅវិញទៅមក ហើយវាគឺជារឿងធម្មតារបស់នយោបាយ” ។
លោក ថាក់ស៊ីន បញ្ជាក់ថា “ប៉ុន្តែវាមិនមែនជាសត្រូវនោះទេ ។ ប្រសិនបើសួរខ្ញុំនៅពេលនេះ ខ្ញុំក៏មិនមែនជាសត្រូវនឹងលោក ប្រាយុទ្ធ ចាន់អូចា នោះដែរ ហើយយើងស្គាល់គ្នាច្បាស់ណាស់” ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើឡើងតាមរយៈកិច្ចពិភាក្សានៅក្នុងក្រុម CARE Kid Lew Thai ស្តីពី “នយោបាយថៃក្នុងភាពចលាចល” កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Siamrath
ចុចអាន ៖ អតីតនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី ថៃ បច្ចុប្បន្ន ជូនពរប្រជាជនក្នុង ឱកាសចូលឆ្នាំចិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ