Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃ ឆ្មក់ចូលរោងចក្រសាច់ក្រក ក្រោយកុមារ៩នាក់ធ្លាក់ខ្លួនឈឺ ដេកពេទ្យ 

បានផុស

នៅ

ប៉ូលិសបានឆ្មក់ចូលរោងចក្រផលិតសាច់ក្រកមួយកន្លែង ក្នុងខេត្ត Chon Buri និងបានរឹបអូសផលិតផលដែលមានតម្លៃសរុបប្រហែល ៧០០,០០០បាតដើម្បីពិនិត្យ បន្ទាប់ពីកុមារនៅក្នុងខេត្តចំនួន៥ មានជំងឺឈាមក្រោយញ៉ាំអាហារដែលផលិតនៅទីនោះ។

This image has an empty alt attribute; its file name is c1_2258223-1024x683.jpg

អគ្គស្នងការអង្គភាពការពារអ្នកប្រើប្រាស់ (CPPD) លោក Anan Nanasombat និងតំណាងរដ្ឋបាលចំណីអាហារ និងឱសថ នៅថ្ងៃព្រហស្បតិ៍ទី៣ខែកុម្ភៈនេះ បានប្រកាសពីការរឹបអូសផលិតផលពីរោងចក្រនេះ។

ស្របពេលជាមួយគ្នានោះ លោក Nethi Wongkularb ប្រធានអនុផ្នែកទី៤នៃ CPPD បាននិយាយថា ការវាយឆ្មក់នេះធ្វើឡើងតាមព័ត៌មានពី FDA ដែលថា កុមារចំនួន៩នាក់នៅ Chiang Mai, Saraburi, Phetchaburi, Trang និង Kanchanaburi ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីញ៉ាំសាច់ក្រក។

This image has an empty alt attribute; its file name is 4218959-1024x683.jpg

ពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមាន Methemoglobinemia (ជំងឺឈាមដែលបណ្តាលមកពីការកើនឡើងនៃទម្រង់អេម៉ូក្លូប៊ីន)។

ប៉ូលិស មន្ត្រី FDA និងមន្ត្រីសុខាភិបាលក្នុងខេត្ត Chon Buri បានរួមគ្នាត្រួតពិនិត្យរោងចក្រ ហើយបាននិយាយជាមួយស្ត្រីម្នាក់ជាម្ចាស់។ នាងសារភាពថា ​បាន​ផលិត​ផលិតផល​សាច់ក្រក​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​រយៈពេល​ប្រហែល៥ឆ្នាំ​មក​ហើយ។

This image has an empty alt attribute; its file name is 4218971-1024x683.jpg

ស្លាកផលិតផលមួយចំនួននៅទីនោះត្រូវគ្នានឹងអាហារដែលសិស្សញ៉ាំ ហើយធ្លាក់ខ្លួនឈឺ។ ផលិតផលទាំងនោះមិនមានការយល់ព្រមពី FDA ទេ ហើយរោងចក្រក៏​មិន​បាន​ឆ្លង​កាត់​ស្តង់ដារ​ផលិត​កម្ម​ល្អ (GMP)ដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ វីដេអូស្ដែងៗ បុរស ថៃ លលេងជាមួយពស់វែក ១០ គីឡូក្រាម ប៊ិះភ្នាត់ស្នៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម