ព័ត៌មានអន្ដរជាតិ
អាមេរិកចោទរុស្ស៊ី រៀបផែនការបង្កើតលេស ដើម្បីវាយប្រហារអ៊ុយក្រែន
មន្ត្រីអាមេរិកបាននិយាយថា រុស្ស៊ីគ្រោងប្រឌិតលេស សម្រាប់ការវាយចូលអ៊ុយក្រែន ដោយទម្លាក់កំហុសលើយោធាអ៊ុយក្រែនចំពោះការវាយប្រហារលើក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ី ឬវាយប្រហាររុស្ស៊ីខ្លួនឯង។

ជម្រើសមួយដែលគេគិតថា រុស្ស៊ីកំពុងពិចារណាគឺការសម្ដែង និងថតការវាយប្រហារក្លែងក្លាយ ជាមួយនឹងរូបភាពក្រាហ្វិកនៃការផ្ទុះបង្ហាញពីអ្នកស្លាប់ និងរបួសជាច្រើន។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយថា ប្រតិបត្តិការសង្ស័យកំពុងរៀបចំដោយសេវាសន្តិសុខរុស្ស៊ី នឹងបង្ហាញរូបភាពនៃជនរងគ្រោះ និងជនស៊ីវិលនៅក្នុងទីក្រុង Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ដើម្បីបង្កើតកំហឹងប្រឆាំងនឹងអាជ្ញាធរអ៊ុយក្រែន។

បន្ទាប់មក រឿងនេះអាចប្រើដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហារលើអ៊ុយក្រែន។ ផែនការនេះអាចពាក់ព័ន្ធនឹងការសម្ដែង ហើយថតការវាយប្រហារក្លែងក្លាយ។
ពួកគេនិយាយថា វានឹងបង្ហាញសាកសព និងទីតាំងដែលត្រូវបំផ្លាញ ឧបករណ៍យោធាអ៊ុយក្រែនក្លែងក្លែងក្លាយ យន្តហោះគ្មានមនុស្សបើកដែលផលិតដោយទួរគី និងអ្នកសម្តែងដែលដើរតួជាអ្នកកាន់ទុក្ខនិយាយភាសារុស្សី។

ប៉ុន្តែក្រុមមន្ត្រីអាមេរិកបានសង្កត់ធ្ងន់ថា នេះគ្រាន់តែជាជម្រើសមួយក្នុងចំណោមជម្រើសដែលរុស្ស៊ីកំពុងពិចារណាប៉ុណ្ណោះ ហើយបាននិយាយថា ពួកគេកំពុងផ្សព្វផ្សាយវាជាសាធារណៈក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងរុស្ស៊ីពីសកម្មភាពដែលខ្លួនបានគ្រោងទុក។
ជាការឆ្លើយតប រុស្ស៊ីបាននិយាយថា ខ្លួនគ្មានគម្រោងធ្វើប្រតិបត្តិការក្លែងក្លាយណាមួយឡើយ។

សហរដ្ឋអាមេរិកនិងណាតូ កំពុងបារម្ភចំពោះការប្រមូលផ្តុំកម្លាំងរុស្ស៊ីនៅក្បែរអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីបដិសេធគម្រោងវាយប្រហារ ដោយនិយាយថា ទាហាននៅទីនោះគឺសម្រាប់សមយុទ្ធប៉ុណ្ណោះ។ បច្ចុប្បន្ន ទាហាននៅទីនោះមានប្រហែល ១០០,០០០នាក់។
គួរបញ្ជាក់ថា ភាពតានតឹងនេះបានកើតឡើងរយៈពេលប្រាំបីឆ្នាំ បន្ទាប់ពីរុស្ស៊ីកាត់បញ្ចូលឧបទ្វីបគ្រីមៀភាគខាងត្បូងអ៊ុយក្រែនចូលជាឧបសម្ព័ន្ធ និងគាំទ្រការបះបោរបង្ហូរឈាមនៅក្នុងតំបន់ Donbas ភាគខាងកើត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ពូទីន ទៅប៉េកាំង ជួបលោក ស៊ី ស្របពេលវិបត្តិ អ៊ុយក្រែន-រុស្ស៊ី កំពុងតានតឹងខ្លាំង

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា