Connect with us

ព័ត៌មានអន្ដរជាតិ

UN​ មាន​ប្រាក់​​រាប់​​សិប​​លាន​​ដុល្លារ​​នៅ​​ធនាគារ​​អាហ្វហ្គានីស្ថាន​ តែ​​មិន​​អាច​​ប្រើ​​បាន

បានផុស

នៅ

អង្គការ​សហ​ប្រជា​ជាតិ (UN) មាន​ប្រាក់​ចំនួន​១៣៥​លាន​ដុល្លារ​អាមេរិក​ក្នុង​ធនាគារ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ប៉ុន្តែ​មិន​អាច​ប្រើ​​ប្រាស់​បាន​ទេ ដោយ​សារ​ធនាគារកណ្តាល​គ្រប់​គ្រង​ដោយ​តាលីបង់​​មិន​​ប្តូរ​ទៅ​ជា​រូបិយប័ណ្ណ​អាហ្វហ្គានីស្ថាន​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Abdallah al​ Dardari ប្រធាន​កម្មវិធីអភិវឌ្ឍន៍​អង្គការ​សហ​ប្រជា​ជាតិ (UNDP) ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន បានឲ្យ​ដឹង​ថា UN បាន​យក​ប្រាក់​ដុល្លារ​ទៅ​ដាក់​ក្នុង​ធនាគារ​អន្តរជាតិ​អាហ្វហ្គានីស្ថាន (AIB) ​ដោយ​មាន​ការ​សន្យា​ច្បាស់​លាស់​ពី​ធនាគារ​កណ្តាល​​ថា សាច់​ប្រាក់​នឹង​ត្រូវ​បាន​​បំប្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​ប្រាក់​អាហ្វហ្គានីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ប្រាប់​ថា ៖«នេះ​មិន​បាន​កើត​ឡើង​ទេ។ UNDP ក៏មាន​ប្រាក់​៣០​លាន​ដុល្លារ​អាមេរិក​ជាប់​គាំង​នៅធនាគារ​អន្តរជាតិ​អាហ្វហ្គានីស្ថាន​ដែរ​ដែល​ខ្ញុំ​មិន​អាច​ប្តូរ​ទៅ​ជា​ប្រាក់​អាហ្វហ្គានីស្ថាន​បាន​។ ​ដោយ​គ្មាន​​លុយ​អាហ្វហ្គានីស្ថាន​​​ស្រមៃ​មើល​​ ថាតើ​យើង​​ដំណើរ​ការ​កម្មវិធី​​​ទាំង​អស់​ដោយ​របៀប​ណា»។

តាលីបង់​ដែល​ក្តោប​ក្តាប់​អំណាច​កាល​ពី​ខែ​សីហា ឆ្នាំ​២០២១ ​បាន​ហាម​ប្រើ​ប្រាស់​រូបិយប័ណ្ណ​បរទេស​​នៅ​ក្នុង​ប្រទេស​ដែល​កន្លង​មក​ប្រាស់​ប្រាស់​ប្រាក់​ដុល្លារ​យ៉ាង​ទូលំទូលាយ។

ក្រុម​ឥស្លាម​ស្ថិត​​ក្រោម​ទណ្ឌកម្ម​អន្តរជាតិ​ជា​យូរ​មក​ហើយ​ដែល​អង្គការ​សហ​ប្រជា​ជាតិ និង​ទី​ភ្នាក់​ងារ​ជំនួយ​ផ្សេង​ៗ​និយាយ​ថា ឥឡូវ​នេះ​កំពុង​រាំង​ស្ទះ​ដល់​ប្រតិបត្តិការ​មនុស្ស​ធម៌​នៅ​អាហ្វហ្គានីស្ថាន​ដែល​មាន​មនុស្ស​​ជាង​ពាក់​កណ្តាលនៃ​ប្រជា​ជន​​៣៩​លាន​នាក់​កំពុង​​ទទួល​រង​ភាព​អត់ឃ្លាន​យ៉ាងខ្លាំង ហើយ​សេដ្ឋកិច្ច​ ការ​អប់រំ​ និង​សេវាសង្គមប្រឈមនឹងការដួលរលំ។

ប្រាក់​រាប់ពាន់លានដុល្លារនៅក្នុងទុនបំរុងរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន និងជំនួយអភិវឌ្ឍន៍បរទេសត្រូវបានបង្កកដើម្បីការពារវាពីការធ្លាក់ចូល​ទៅ​ដៃរបស់ពួកតាលីបង់។

ធនាគារអន្តរជាតិមានការប្រយ័ត្នប្រយែងចំពោះការរំលោភលើទណ្ឌកម្ម ដែលធ្វើឲ្យអង្គការសហប្រជាជាតិ និងក្រុមជំនួយជួបការលំបាកក្នុងការទទួលបានប្រាក់គ្រប់គ្រាន់ចូលប្រទេស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម