Connect with us

ព័ត៌មានអន្ដរជាតិ

មេ Meta លោក Zuckerberg បាត់​ទ្រព្យ​២៩​ប៊ីលាន​ដុល្លារ​​​តែ​១​ថ្ងៃម្សិល​មិញ​

បានផុស

នៅ

លោក Mark Zuckerberg បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​​២៩​ប៊ីលាន​ដុល្លារ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​កុម្ភៈ ដោយសារ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន Meta បាន​ធ្លាក់​ចុះ​អាក្រក់​បំផុត​ជាប់​កំណត់​ត្រា​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ បន្ទាប់​ពីការព្យាករ​ប្រាក់​ចំណូល​​ខក​ចិត្ត​​ដែល​បាន​ធ្វើ​ឲ្យ​រន្ធត់​ទិដ្ឋភាព​បច្ចេកវិទ្យាសកល។

យោង​តាម​​ Forbes បាន​បង្ហាញ​ថា ភាគ​ហ៊ុន​របស់​ Meta បាន​ធ្លាក់​ចុះ​២៦​% ដែល​បាន​លុប​បំបាត់​ជាង​​២០០​ប៊ីលាន​ដុល្លារ​អាមេរិក​​នៅក្នុង​ការ​ធ្លាក់​តម្លៃ​ទី​ផ្សារ​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ក្រុម​ហ៊ុន​អាមេរិក​នេះ។​ លទ្ធផល​នេះ​បាន​ទាញ​​ទ្រព្យសម្បត្តិ​របស់​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ ​លោក Zuckerberg សល់​​​ត្រឹម​​៨៥​ប៊ីលាន​ដុល្លារ​អាមេរិក។

លោក Mark Zuckerberg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zuckerberg មាន​ភាគហ៊ុន​ប្រហែល​ជា​១២.៨​%​នៃ​ក្រុម​ហ៊ុន​បច្ចេកវិទ្យាយក្ស​ដែល​ពី​មុន​ឈ្មោះ Facebook។

ការ​ធ្លាក់​ចុះ​ទ្រព្យ​សម្បត្តិ​មួយ​ថ្ងៃ​របស់​លោក​​ស្ថិត​ក្នុង​ចំណោម​ការ​ខាត​បង់​ធំ​បំផុត​មិន​ធ្លាប់​មាន និង​បាន​កើត​ឡើង បន្ទាប់​ពី​ម្ចាស់​ក្រុម​ហ៊ុន​រថយន្ត​ Tesla លោក Elon Musk បាន​បាត់​បង់​មួយ​ថ្ងៃ​​៣៥​ប៊ីលាន​ដុល្លារ​អាមេរិក​កាល​ពី​ខែ​វិច្ឆិកា។

យ៉ាង​ហោច​ណាស់ឈ្មួញ​កណ្តាល​២១​នាក់​បាន​កាត់​បន្ថយ​តម្លៃ​គោល​ដៅ​នៅ Meta បន្ទាប់​ពី​ក្រុម​ហ៊ុន​បាន​ចេញ​ផ្សាយការ​ព្យាករខ្សោយ​ជាង​ការ​រំពឹង​ទុក​កាល​ពី​​ថ្ងៃ​ពុធ បណ្តាល​មក​ពី​ការ​កែ​ប្រែ​ឯកជនភាព​របស់ Apple និង​ការ​ប្រកួត​ប្រជែង​កើន​ឡើង​សម្រាប់​អ្នក​ប្រើ​ប្រាស់​ក្នុង​នោះ​មាន​គូ​ប្រជែងធំ​ TikTok និង YouTube។

បន្ទាប់​ពី​បាត់​បង់​ប្រាក់​២៩​ប៊ីលាន​ដុល្លារ​អាមេរិក លោក Zuckerberg បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១២​ក្នុង​បញ្ជី​មហា​សេដ្ឋី​លើ​លោក​របស់ Forbes ដែល​ស្ថិត​នៅ​ពី​ក្រោម​មហា​សេដ្ឋី​ឥណ្ឌា Mukesh Ambani និង Gautam Adani៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម